
Juanario Wilson
· 2020-08-13
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៨នាក់ពាក់ព័ន្ធគ្រឿងញៀននិងដកហូតបានកាំភ្លើងបាញ់សត្វមួយដើម
#ជនសង្ស័យ១៨នាត់# #សង្គម# #ព័ត៌មានសង្គម# #ឃាត់ខ្លួនរឿងគ្រឿងញៀន# #សមត្ថកិច្ចឃាត់#
9814
កំពង់ចាម៖ជនសង្ស័យ១៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននិងដកហូតបានកាំភ្លើងបាញ់សត្វមួយដើម។កាលពីវេលាម៉ោង០៥និង០០នាទីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ នៅចំណុចក្នុងភូមិបឹងកុក២សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។លោកវរសេនីយ៍ឯកជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានដឹងថាមុននឹងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង១៨នាក់នេះកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងកំពង់ចាម ជាមួយកម្លាំងប៉ុស្តិ៍បឹងកុកនិងបន្តសហការជាមួយជំនាញខេត្តត្បូងឃ្មុំ បានចុះល្បាត ត្រួតពិនិត្យ ធ្វើរដ្ឋបាលត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រាបតែលិចមុខជនសង្ស័យដោយមានការសង្ស័យ៕
កម្លាំងក៏បានឃាត់ខ្លួនសួរនាំជាក់ស្ដែងរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៦កញ្ចប់ ( ៧កញ្ចប់ធំ ) ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង កាំភ្លើងវ៉ាន់ឡុងចំនួន ០១ដើម រថយន្តចំនួន ០៣ គ្រឿង ម៉ូតូចំនួន១១គ្រឿង ទូរស័ព្ទចំនួន ១០គ្រឿង សម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំង ១៨នាក់នោះមានឈ្មោះ។១-ឈ្មោះ អុក ហុង ភេទប្រុសអាយុ ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕២-ឈ្មោះ វ៉ាន់ សុធា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ នៅភូមិទី ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។៣-ឈ្មោះ គឹម ពិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្ត្រីរាជកា រនៅភូមិទី៧ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
៤-ឈ្មោះ សួន ចាន់វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕-ឈ្មោះ សួន ចិត្រា ភេទប្រុស មុខរបរលក់ដូរ ជនជាតិខ្មែរឥស្លាម នៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕៦-ឈ្មោះ អឿ វិរៈសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងឡានជាតិខ្មែរ នៅភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕៧-ឈ្មោះ ស៊ឹម វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជាតិខ្មែរ នៅភូមិឃុំមិនចាំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕
៨ឈ្មោះ ជា ស្រីកា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល៕៩-ឈ្មោះ ផាន អ៊ីរ៉ន ភេទប្រុស អាយុ ២៤ឆ្នាំ ( មុខសញ្ញាមានដីកាចាប់ខ្លួនចំនួន ០២ ) មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរឥស្លាម នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
១០-ឈ្មោះ ធឿន ចាន់ធូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។១១.ឈ្មោះ កែវ សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកក់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។១២.ឈ្មោះ និន ណារិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។១៣.ឈ្មោះ ហ្វិច សាហ្វី ភេទប្រុស អាយុ ៤១ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិជីរោទិ៍ទី១ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
១៤.ឈ្មោះ សេន ហេងឡុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ១៥.ឈ្មោះ លី រ៉ាហ្វាត ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ឈ្មោះ ផាន សាគី ភេទប្រុស អាយុ ២៥ឆ្មាំ ជាតិខ្មែរឥស្លាម រស់នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
១៧.ឈ្មោះ ពាង សុផាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកូនដំរី ឃុំនិម្មត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ១៨.ឈ្មោះ សុះ ម៉ាទី ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិកូនដំរី ឃុំនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបាននាំមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សេតវិមាន ៖ កិច្ចប្រជុំទី២ នៅហាណូយ បញ្ចប់ដោយគ្មានកិច្ចព្រៀមព្រៀងអ្វីទាំងអស់
ភ្លៀងធ្លាក់ខ្លាំង លាយឡំ ផ្គរ រន្ទះ ស្លាប់មនុស្ស៦៥នាក់ នៅទូទាំងប្រទេសឥណ្ឌា
ក្រោយការវាយប្រហារទៅលើនាវាដឹកប្រេង ទីតាំងបូបប្រេង អារ៉ាប៊ីសាអូឌិត ២កន្លែង រងការវាយប្រហារជាបន្ត
រឿង ៥ យ៉ាង ដែលមិនគួរលើកមកនិយាយជាមួយបុរសដែលខ្លួនស្រលាញ់
ការណែនាំពិសេស
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ
សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?
ស្រ្តីម្នាក់អាយុ៥៥ឆ្នាំដែលបាត់ខ្លួនតាមទឹកហូររយៈពេល៣ថ្ងៃ ពីការបាក់ផ្លូវចេញចូលក្បាលឆាយ បច្ចុប្បន្នរកសាកសពឃើញហើយ
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
យោបល់ទាំងអស់ (0)