
SaroeunPheara
· 2020-08-13
ខ្សែបម្រើក្លិប Valencia ម្នាក់បានផ្លាស់ទៅចូលរួមជាមួយក្លិប Villarreal
#កីឡា# #Dani Parejo# #Villarreal# #Valencia# #បាល់ទាត់អន្តរជាតិ#
1974
ខ្សែបម្រើកណ្តាល Dani Parejo បានចែកផ្លូវគ្នាជាមួយក្លិប Valencia ដោយសម្រេចផ្លាស់ទៅចូលរួមជាមួយក្លិប Villarreal ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
បើតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា កីឡាករ Parejo បានផ្លាស់ទៅចូលរួមជាមួយ Villarreal ក្នុងតម្លៃផ្ទេរ ១៣ លានអឺរ៉ូ។ Parejo បង្ហាញខ្លួនឲ្យក្លិប Valencia ចំនួន ៣៨៣ ដង គិតចាប់តាំងពីផ្ទេរមកពីក្លិប Getafe ក្នុងឆ្នាំ២០១១។
ក្រោយការចាកចេញនេះ ក្លិប Valencia បានប្រកាសអរគុណចំពោះការខិតខំប្រឺងប្រែងជួយកន្លងមករបស់ខ្សែបម្រើ Parejo៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)