
SaroeunPheara
· 2020-08-13
ឈុតឆាកសម្តែងគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឡើងដើម្បីព្រមានដល់អ្នកមិនពាក់មួកសុវត្ថិភាព
#Pattaya# #សង្គម# #គ្រោះថ្នាក់# #តារាខ្មែរ# #ការសម្តែង#
3101
ការសម្តែងអំពីគ្រោះថ្នាក់ដ៏ធំមួយត្រូវបានធ្វើឡើងនៅទីក្រុង Pattaya កាលពីម្សិលមិញដោយក្រុមប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់ដែលមានគោលបំណងព្រមានអ្នកបើកបរម៉ូតូទាំងឡាយអំពីការពាក់មួកសុវត្ថិភាព។
ការសម្តែងនេះដឹកនាំដោយលោកវរសេនីយ៍ទោ Tanyawit Mabeechot មន្ត្រីនគរបាលឃុំ Nongprue និងក្រុមសង្គ្រោះបន្ទាន់មកពីក្រុង Pattaya ។
ការសម្តែងនេះត្រូវបានអនុវត្តធ្វើជាមានឧប្បត្តិហេតុមួយនៅក្បែរផ្លូវដែកប៉ែកខាងត្បូងក្រុង Pattaya ។ ឧប្បត្តិហេតុនេះនិយាយអំពី រថយន្តមួយបានបុកជាមួយម៉ូតូ ២ គ្រឿងហើយក្នុងនោះមនុស្ស ៤ នាក់សម្ដែងជាអ្នករងរបួស។
វរសេនីយ៍ទោ Tanyawit បាននិយាយថាឈុតឆាកនេះគឺដើម្បីព្រមានអ្នកស្រុកនៅតំបន់នោះថាតើមួកសុវត្ថិភាពមានសារៈសំខាន់ប៉ុណ្ណាក្នុងការបើកបរ លើសពីនេះការបើកបរយឺត ៗក៏ជារឿងដែលជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ។ ប៉ូលិសនិងអ្នកសង្គ្រោះបន្ទាន់បានសម្តែងទៅតាមតថភាពជាក់ស្តែងគឺមានអ្នករងរបួសនិងការសង្គ្រោះបន្ទាន់រួមទាំងមានបង្ហាញពីកន្លែងដែលអាចគ្រោះថ្នាក់នៅពេលមិនពាក់មួកសុវត្ថិភាពផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)