
TNAOT News
· 2020-08-13
គួរឱ្យកោតសរសើរនូវវីរភាពរបស់ព្រះសង្ឃយើង
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #សង្គមជាតិ# #ព្រះសង្ឃ#
11330
តាំងពីបុរាណកាលមក ព្រះសង្ឃមានកិត្យានុភាពខ្ពស់ ហើយមានឥទ្ធិពលធំធេងណាស់ទៅលើជឺវភាពរស់នៅរបស់ប្រជាជន ព្រះសង្ឃខ្មែរដើរតួសំខាន់ណាស់ជាគំរូសម្រាប់សង្គមជាតិ ។
អ្នកបួសបានលះនូវអ្វីៗគ្រប់បែបយ៉ាងដូចជា កោរព្រះកេសា លះបង់ទ្រព្យសម្បត្តិ ភូមិឋានកេរមរតកគ្រប់បែបយ៉ាង ។ ព្រះសង្ឃយើងមានមេត្តាធម៌ ចិត្តសន្តោស ប្រោសប្រណីដ៏ប្រសើរ ដោយមិនលើកកម្ពស់ខ្លួន បណ្តុះបង្អាប់អ្នកដទៃ ។ អាកប្បកិរិយាជាគំរូនេះបានផ្តល់នូវការគោរពដ៏ជ្រាលជ្រៅ និងស្មោះអំពីប្រជារាស្ត្រខ្មែរ ។
ព្រះអង្គបានចូលរួមយ៉ាងសកម្មក្នុងការកសាងវត្តអារាម ធ្វើឲ្យទីវត្តក្លាយទៅជារមណីយដ្ឋាន ជាទីសក្ការបូជា ។ ចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ព្រះអង្គបានជួយឧបត្ថម្ភលើវិស័យសង្គមកិច្ច សិក្សាធិការ សុខាភិបាល បរិស្ថានមួយចំណែកផងដែរ ។សូមគោរព និងកោតសរសើរចំពោះវិភាគទានដ៏ធំធេងក្នុងកិច្ចកសាង និងអភិវឌ្ឍប្រទេសជាតិរបស់ព្រះសង្ឃយើង ជាអតិបរិមា ។ ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)