TNAOT News

· 2020-08-14

ឃើញនាងជាសង្សាស្លៀកស៊ិចស៊ីពេកក្មេងទំនើង១ក្រុមដេញវាយប្រុសស្នេហ៏បែកក្បាល

#វាយតប# #ស៊ិចស៊ី# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌដូនពេញ​#

10203


ភ្នំពេញ៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគជាំសន្លប់ដេកស្តូកស្តឹងខណៈកំពុងដឹកសង្សាបំរុងនិងទៅក្របទឹកឃ្មុំនៅផ្ទះសំណាក់។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ស្ថិតនៅម្តុំសួនច្បារវត្តបទុមវតី មហាវិថីសម្តេចសុធារស់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។តាមសម្តីស្រីស្រស់ដែលជាសង្សារបស់យុវជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបនាងនិងសង្សាបានចូលហាងផឹកស៊ីមួយកន្លែងបន្ទាប់មកក៏ស្រវឹងស្រឿងៗហើយងងុយដេកផងនោះក៏បបួលគ្នាទៅរកផ្ទះសំណាក់ដេក ខណៈកំពុងតែជិះម៉ូតូឌុបគ្នាតាមផ្លូវក៏លេចមុខក្មេងទំនើងមួយក្រុមជិះម៉ូតូដេញតាមលែបខាយពាក្យសំដីរចង់ញ៉ែស្រីស្អាតជាសង្សាស្លៀកលិចលើលេចក្រោមចេញក្បាលពោះសាច់សខ្ចីគួឲ្យទ្រាំពុំបានទើបក្មេងទំនើងទាំងនោះទាញខ្សែរក្រវ៉ាត់វាយយុវជនជាសង្សាស្រីស្អាត់បំរុងដណ្តើមនាងយកទៅ បណ្តាលឲ្យយុវជនសង្សាបែកក្បាលដួលសន្លប់ត្រូវបានបញ្ជូនតាមរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុទើបឃើញសមត្ថកិច្ចចុះមកដល់កន្លែងហេតុចំណែកយុវតីជាសង្សាបងស្នើឲ្យសមត្ថកិច្ចតាមចាប់ជនដៃដល់ដែលវាយសង្សារបស់បណ្តាលឲ្យរងរបួសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)