TuonVibot

· 2020-08-14

Songyee សមាជិកក្រុម Woo!ah! ចាកចេញពីក្រុម បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង

#ក្រុម Woo!ah!# #តន្ត្រី# #ចាកចេញ# #Songyee# #តន្ត្រីខ្មែរ#

2305

នៅថ្ងៃទី១៤ ខែសីហានេះ ផលិតកម្ម NV Entertainment បានប្រកាសថា កញ្ញា Songyee សមាជិកក្រុមតារាចម្រៀង Woo!ah! បានចាកចេញពីក្រុម ។

យោងតាមសារព័ត៌មានផលិតកម្ម NV Entertainment បាននិយាយថា Songyee បានសម្រេចចិត្តចាកចេញពីក្រុម Woo!ah! ដោយសារមូលហេតុផ្ទាល់ខ្លួន ។

ផលិតកម្ម NV Entertainment នឹងនៅតែបន្តចេញបទចម្រៀងឱ្យក្រុម Woo!ah! ដែលនៅសល់សមាជិក ៥រូប រួមមាន Nana, Wooyeon, Sora, Minseo និង Lucy ។ ក្រុម Woo!ah! បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០២០នេះ ជាមួយនឹងអាល់ប៊ុមតូចទី១ របស់ពួកគេ។ នេះបង្ហាញពីការបាត់បង់សមាជិកក្រុមម្នាក់ជាលើកដំបូង ក្នុងរយៈពេល៣ខែ ចាប់តាំងពីការបង្ហាញខ្លួនបស់ក្រុមពួកគេ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)