
SaroeunPheara
· 2020-08-14
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងឡានបណ្តាលឱ្យមានមនុស្សម្នាក់របួសធ្ងន់
#របួសធ្ងន់# #សង្គម# #Pattaya# #ផ្លូវ Sukhumvit# #តារាខ្មែរ#
3912
អ្នកបើកម៉ូតូម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបុកជាមួយរថយន្តមួយគ្រឿងនៅទីក្រុង Pattaya កាលពីយប់មិញ។
ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅម៉ោង ៩ យប់ស្ថិតនៅចំណុចប្រសព្វលើផ្លូវ Sukhumvit ។ ប៉ូលិស ក្រុមសង្គ្រោះបន្ទាន់ និងក្រុមការងារ The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យអ្នកបើកម៉ូតូដែលមានរបួសធ្ងន់ធ្ងរនៅលើដងផ្លូវ។ បុគ្គលិកជួយសង្គ្រោះបានប្រទះឃើញរថយន្តសាំយ៉ុងមួយគ្រឿងនិងម៉ូតូខូចមួយគ្រឿង។ ម្ចាស់ឡាន sedan មានឈ្មោះថា Natanon Rueaksanga អាយុ ៣០ ឆ្នាំកំពុងរង់ចាំប៉ូលិសនៅកន្លែងកើតហេតុ។
សាក្សីម្នាក់ឈ្មោះ Rueng Suta អាយុ ៥៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុបបានប្រាប់កាសែត The Pattaya News ថាម៉ូតូជនរងគ្រោះកំពុងបត់ឆ្វេង ខណៈពេលដែលរថយន្តបើកបរមកពីទិសផ្ទុយគ្នា បណ្តាលឱ្យរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងតែម្តង។
ប៉ូលិសក្រុង Pattaya កំពុងបន្តការស៊ើបអង្កេតអំពីហេតុការណ៍នេះដោយពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរនោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)