SaroeunPheara

· 2020-08-15

ម៉ូតូមួយគ្រឿងជ្រុលទៅបុកឡានចំពីមុខបណ្តាលឱ្យមនុស្សម្នាក់របួសធ្ងន់នៅខេត្ត Chon Buri

#Chon Buri# #សង្គម# #Sukhumvit# #តារាខ្មែរ# #Pattraraphon#

4102

អ្នកជិះម៉ូតូមិនស្គាល់អត្តសញ្ញាណម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបានជ្រុលចង្កូតទៅបុករថយន្តម៉ាក​ sedan នៅស្រុក Mueang Chonburi ​កាលពីម្សិលមិញ។

ប៉ូលិសប៉ុស្តិ​ Samet ​ ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នៅលើផ្លូវមានទិសដៅពីផ្លូវ Sukhumvit ទៅ Angsila កាលពីរសៀលម្សិលមិញ។

​ក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បី​ពិនិត្យបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ។

បុគ្គលិកជួយសង្គ្រោះបានរកឃើញម៉ូតូខូចមួយគ្រឿងនិងរថយន្តមួយគ្រឿងខូចខាត​កញ្ចក់និង​ខូចខាតផ្នែកខាងមុខផងដែរ។

អ្នកបើករថយន្ត sedan ​​គឺលោក​ Pattraraphon Siripakkun អាយុ ៥២ឆ្នាំ ​បានប្រាប់ប៉ូលិសថា អ្នកបើកម៉ូតូ​វ៉ាជាមួយ​រថយន្តមួយគ្រឿងមុនពេល​ជ្រុលចង្កូតមកបុកត្រូវឡានគាត់។ ហេតុការណ៍នេះកើតឡើងភ្លាមៗពេក បណ្តាលឱ្យលោក Pattraraphon មិនអាច​ចៀសផុតពីការប៉ះទង្គិចជាមួយម៉ូតូបានប៉ូលិសកំពុងបន្តការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍មួយនេះ ​ដើម្បីចាត់ការជនល្មើសទៅតាមផ្លូវច្បាប់​។ បច្ចុប្បន្នគេនៅតែមិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេ ហើយពេលនេះគេកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងតំបន់​ ខណៈដែលប៉ូលិសកំពុងព្យាយាមបញ្ជាក់អត្តសញ្ញាណរបស់គេ៕    

កែសម្រួលដោយ៖ ​ភារ៉ា

ប្រភព៖ the pattaya news

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)