បង្ហោះផ្សាយ

ខ្មែរ

TuonVibot

· 2020-08-15

Moto E7 Plus បានលេចធ្លាយជាមួយ Snapdragon 460 SoC និងកាមេរ៉ាភ្លោះទំហំ 48MP

#Snapdragon# #Moto E7 Plus# #ស្មាតហ្វូន# #បច្ចេកវិទ្យា# #ទូរសព្ទ#

1573

ទូរសព្ទ Motorola Moto E7 Plus ត្រូវបានគេប្រទះឃើញនៅលើប្រព័ន្ធ Geekbench កាលពីសប្តាហ៍មុន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងប្រព័ន្ធដំណើរការ octa-core ដែលភ្ជាប់ជាមួយ RAM ទំហំ 4GB ។ ឥលូវនេះរូបភាពដែលត្រូវបានបង្ហោះដោយគណនី Evan Blass នៅលើបណ្តាញសង្គម Twitter ដោយបានប្រាប់បន្ថែមទៀតអំពីម៉ូឌែរ E7 Plus នេះ ។

រូបភាពបានបង្ហាញថា ទូរសព្ទ Moto E7 Plus នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 460 SoC និងមានអង្គផ្ទុកទិន្នន័យទំហំ 64GB ។ ទូរសព្ទ Moto E7 Plus នេះនឹងភ្ជាប់មកជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយជាមួយកម្មវិធី Night Vision ដែលមានទំហំ 48MP ។ Moto E7 Plus នឹងមានថាមពលថ្ម 5,000 mAh ។

គួរបញ្ជាក់ដែរថា មិនទាន់មានព័ត៌មានណាមួយពីក្រុមហ៊ុន Motorola អំពីទូរសព្ទម៉ូឌែល E7 Plus នេះនៅឡើយទេ ៕ 

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)