SaroeunPheara
· 2020-08-16
បុរសម្នាក់ស្លាប់ភា្លមៗ ក្រោយធ្លាក់ពីលើដំបូលអគារកម្ពស់ ២៥ម៉ែត្រនៅខេត្ត Chonburi
#Chonburi# #សង្គម# #ព័ត៌មានសង្គម# #ធ្លាក់ពីលើអគារ# #ក្រុមសង្គ្រោះ#
4247
បុរសចំណាស់អាយុ ៦៣ឆ្នាំ ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើដំបូលអគារកាយសម្ព័ន្ធរបស់សាលាមួយនៅនឹងមុខកូនប្រុសទាំងបីនាក់របស់គាត់នៅស្រុក Muneag Chonburi កាលពីម្សិលមិញ។

ប៉ូលិសប៉ុស្តិ Ban Bueang ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុកាលពីរសៀលម្សិលមិញនៅកន្លែងហាត់ប្រាណមួយក្នុងសាលា Wat Khao Maipai ។
ក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពលោក Wichean Srinuan អាយុ ៦៣ ឆ្នាំដេកស្លាប់នៅលើដី។ ក្នុងហេតុការណ៍គេសង្កេតឃើញថាពុំមានក្មេងៗ នៅជិតនោះទេ។ លោក Udom Saetae អាយុ ៥៥ឆ្នាំ ជាអ្នកយាមសាលាបានប្រាប់កាសែត pattaya ថាលោកជនរងគ្រោះកំពុងជួសជុលដំបូលដែលខូចខាតដោយសារព្យុះនាពេលថ្មីៗនេះ។

លោក Somprasong Daoduangsuk អាយុ ២១ ឆ្នាំដែលកំពុងធ្វើការជាមួយជនរងគ្រោះបាននិយាយថា ពួកគេកំពុងធ្វើការជាមួយកូនប្រុស ៣ នាក់របស់ជនរងគ្រោះ។ មុនពេលកើតហេតុ ជនរងគ្រោះបានចុះពីលើដំបូលដើម្បីពិសារអាហារថ្ងៃត្រង់។ ក្រុមសង្គ្រោះបន្ទាន់ជឿជាក់ថា ជនរងគ្រោះជាន់ប៉ះដំបូលដែលមានខូចឬមិនទាន់ជួសជុល ទើបត្រូវធ្លាក់មកដល់ដីដែលមានកម្ពស់ ២៥ម៉ែត្រ ចុះក្រោម។ ក្រុមសង្គ្រោះបន្ទាន់បានប្រកាសថាជនរងគ្រោះបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្អើលទាំងយប់! ករណីគ្រោះអគ្គិភ័យបានឆាបឆេះឃ្លាំងចំនួន ០៥ឃ្លាំង និងផ្ទះ០៤ខ្នង នៅសង្កាត់បឹងសាឡាង
Lancang-Mekong Voices Youth Symphony Monochord performance: Beo Dat May Troi
មុខរបរលក់ផ្កា ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ នៅតែជាទីពេញនិយម ខណៈអាជីវករមិនសូវរំពឹងខ្លាំងលក់ដាច់ដូចឆ្នាំមុន
ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាមានប្រមាណ ៣ម៉ឺនលានដុល្លារ កើនឡើង ១៤,៦%
យោបល់ទាំងអស់ (0)