SokhaKrom

· 2020-08-16

ដំណឹងល្អ! កម្ពុជាព្យាបាលជាសះស្បើយ ៩នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយ

#SokhaKrom# #កូវីដ ១៩# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

13029

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយ ៩នាក់ងថ្មីន្ថែមទៀត ដោយមិនមានករណីឆ្លងថ្មីឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយទាំង ៩នាក់ មានស្រ្តី ៤នាក់ ជាស្រ្តីជនជាតិខ្មែរ កាណាដា អាមេរិកាំង និងបុរសជនជាតិខ្មែរចំនួន ៥នាក់។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ៣៥នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៧៣នាក់ មានស្រ្តីចំនួន ៥៤នាក់ និងបុរស ២១៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ២៣៨នាក់ ដែលមានស្រី ៥០នាក់ និងប្រុស ១៨៨នាក់ ស្មើនឹង៨៧,១៨% នៃចំនួនសរុប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស