
SaroeunPheara
· 2020-08-16
បុរសជនជាតិជប៉ុនម្នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩លើកទី១ លើកទី២ស្រាប់តែអវិជ្ជមានវិញ
#COVID-19# #ប្រទេសថៃ# #សុខភាព# #ការធ្វើតេស្ត# #ជំងឺ#
2339
បុរសជនជាតិជប៉ុនម្នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសថៃទៅកាន់ប្រទេសជប៉ុនវិញ បានធ្វើតេស្តផ្ទៀងផ្ទាត់ជាលើកទី ២ នៅឯមន្ទីរពេទ្យជប៉ុន ហើយជាលទ្ធផលគឺ អវិជ្ជមាន។
បុរសអាយុ ៤៧ ឆ្នាំម្នាក់ត្រូវបានប្រមូលទឹកមាត់សម្រាប់ការធ្វើតេស្តមេរោគកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី ៨ ខែសីហា។ ការធ្វើតេស្តនេះមានគោលបំណងរកនូវមេរោគឆ្លងកូវីដ១៩ ហើយលទ្ធផលលើកដំបូងគឺ វិជ្ជមាន។
បុរសនោះបានធ្វើតេស្តម្តងទៀតនៅមន្ទីរពេទ្យមួយក្នុងប្រទេសជប៉ុនដោយប្រើវិធីសាស្ត្រ RT-PCR ដើម្បីរកហ្សែនជាក់លាក់មួយនៅក្នុងវីរុស SARS-CoV-2 ជាប្រភេទមេរោគឆ្លងដែលបណ្តាលឱ្យមានជំងឺកូវីដ១៩។ លទ្ធផលដែលទទួលបានលើកទី២នេះគឺអវិជ្ជមាន។ ការធ្វើតេស្តលើកទី៣ ក៏បានបញ្ជាក់ថា បុរសជប៉ុនម្នាក់នេះមិនមានផ្ទុកមេរោគកូវីដ១៩ដែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺលោក Suwanchai Wattanayingcharoenchia បានស្នើសុំឱ្យសាធារណជនមានជំនឿចិត្តលើវិធានការពិនិត្យ និងការពារដ៏រឹងមាំរបស់ប្រទេសថៃ។ លោកបានបន្ថែមថា ពិធីត្រួតពិនិត្យជំងឺយ៉ាងតឹងរឹងកំពុងអនុវត្តនៅតាមច្រកព្រំដែននិងព្រលានយន្តហោះដើម្បីការពារជំងឺឆ្លងក្នុងស្រុក ខណៈដែលសាធារណជនទូទៅគួរតែបន្តអនុវត្តវិធានការការពារ ទោះបីប្រទេសថៃមិនមានអ្នកឆ្លងមេរោគក្នុងស្រុកអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)