
TNAOT News
· 2020-08-18
ឃាត់ខ្លួនបុរសម្នាក់ ធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់ព្រះអង្គចេក ព្រះអង្គចម
#ព្រះអង្គចេក ព្រះអង្គចម# #សង្គម# #ឃាត់ខ្លួន# #ព័ត៌មានសង្គម# #រូបសំណាក់#
3386
ខេត្តសៀមរាប ៖ បុរសម្នាក់ដែលបានចូលទៅរុញរូបសំណាកព្រះអង្គចេក ព្រះអង្គចម ត្រូវ ប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដែលហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង២៦នាទីថ្ងៃត្រង់ទី ១៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុង បរិវេណ ព្រះអង្គចេក ព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមប្រភពពីមន្ត្រីកម្លាំងនគរបាលខេត្តសៀមរាប ដែលបានប្រចាំការណ៍នៅបរិវេណព្រះអង្គចេក ព្រះអង្គចម បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា ជនសង្ស័យមានឈ្មោះ សុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់ព្រះអង្គចេក ព្រះអង្គចម ។ ក្រោយសួរនាំរួចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ។ បច្ចុប្បន្នកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះសង្ឃថៃមួយអង្គត្រូវបានចាប់ខ្លួន ក្រោយរកឃើញថាបានកិបកេងប្រាក់មូលនិធិជាង ៩លានដុល្លារយកទៅលេងល្បែងអនឡាញ
អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ
ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់
ស្តេចនាគទាំងបួន តើលោកអ្នកចូលចិត្តមួយណា? #ណាចា
យោបល់ទាំងអស់ (0)