TNAOT News

· 2020-08-20

រថយន្ត​សណ្តោង​រុឺ​ម៉កបានផ្តាច់ជីវិត​ក្មេង​ស្រី​ម្នាក់ និងមានអ្នករបួស២នាក់

#អ្នកស្លាប់# #សង្គម# #រថយន្ត​សណ្តោង​រុឺ​ម៉ក# #អ្នករបួស# #ព័ត៌មានសង្គម#

3014

តាមការរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ថៃ​មួយ​គ្រឿង​បាន​បើកបរ​ល្បឿន​លឿនក្នុង​ក្រុងប៉ៃលិន រួច​ក៏​បាន​គៀរ​ម៉ូតូ​មួយ​គ្រឿង ខណៈ​ជិះ​បញ្ច្រាស់ទិស​គ្នា បណ្តាលអោយបាត់បង់ជីវិតក្មេងម្នាកើហើយក៏មានអ្នករងរបួសចំនួន២នាក់ នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​ផ្ទះ​ជុំ​គ្រួសារ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ក្នុងថ្ងៃ១៩ ខែសីហា ឆ្នាំ​២០២០។


តាមសេចក្តីរាយការណ៍​ ចំណែក​ភាគី​រថយន្ត​ថៃ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ព្រោះតែ​ក្រោយ​ពេល​បង្កហេតុ​បាន​បើកបរ​រត់គេច​ខ្លួន គឺជា​ប្រភេទ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ ពាក់​ផ្លា​ក​លេខ​ថៃ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ។


ចំពោះសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រគល់​ជូន​សាច់ញាតិ​រួច​ហើយ ។ ចំណែក​អ្នក​រង​របួសធ្ងន់​-​ស្រាល ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ដោយបច្ចុប្បន្ន​កម្លាំង​នគរបាល កំពុង​ចាប់​ឃាត់​រថយន្ត​ថៃ​សង្ស័យ​១​គ្រឿង ដែល​មាន​ភិនភាគ​ខាងលើ ដើម្បី​ត្រួតពិនិត្យ ៕

ដោយ៖ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស