TNAOT News
· 2020-08-20
អត្រាបាត់បង់ជីវិតដោយកូវីដនៅប្រេស៊ីល មានការធ្លាក់ចុះ
#បាត់បង់ជីវិត# #ប្រេស៊ីល# #សង្គម# #កូវីដ១៩# #នយោបាយជាតិ#
3002
ប្រេស៊ីល ៖ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល បានបញ្ជាក់ថាមានករណីឆ្លងកូវីដថ្មីចំនួន ៤៩,២៩៨ករណី និងមានការបាត់បង់ជីវិតដោយសារកូវីដថ្មីចំនួន ១,២១២ករណី ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ យ៉ាងហោចណាស់ មានមនុស្សចំនួន ១១១,១០០នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសប្រេស៊ីលដោយសារវីរុសនេះ។ ចំនួនករណីឆ្លងកូវីដសរុបក្នុងប្រទេសនេះ ដែលត្រូវបានបញ្ជាក់ឥឡូវមានចំនួន ៣,៤៥៦,៦៥២ នាក់។
មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសប្រេស៊ីលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា ការបាត់បង់ជីវិតដែលទាក់ទងនឹងកូវីដក្នុងប្រទេសប្រេស៊ីលមានការធ្លាក់ចុះ។ លេខាធិការនៃការឃ្លាំមើលសុខភាពប្រេស៊ីល លោក Arnaldo Correia de Medeiros បានមានប្រសាសន៍ថា៖ «ចាប់តាំងពីសប្តាហ៍ទី៣០ (ពាក់កណ្តាលខែកក្កដា) អត្រាបាត់បង់ជីវិត ដោយកូវីដ បានធ្លាក់ចុះជាលំដាប់។ យើងតាមដានសកម្មភាពឆ្លងរបស់វីរុសនេះឱ្យជាប់ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ដើម្បីប្រាកដថា វាចុះមែនឬក៏អត់។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រសួងសុខាភិបាលប្រេស៊ីល បានឱ្យដឹងថា គិតត្រឹមសប្តាហ៍មុនការបាត់បង់ជីវិតដែលទាក់ទងនឹងកូវីដបានធ្លាក់ចុះ ២% បើប្រៀបធៀបនឹងសប្តាហ៍មុន៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០នាក់ បន្ថែមទៀត
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាំយកថវិកាសប្បុរសធម៌ប្រចាំឆ្នាំជាង ១០ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា
វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
យោបល់ទាំងអស់ (0)