TNAOT News

· 2020-08-21

រថយន្តបុករថយន្តខ្ទាតទៅបុកចូលឃ្លាំងលក់ម៉ូតូខូចខាតម៉ូតូនឹងរថយន្តច្រើនគ្រឿង

#ខូចខាតជាច្រើមគ្រឿង# #សង្គម# #គ្នាននាក់រងរបួស# #ករណីបុករះ# #តារាខ្មែរ#

8488

ភ្នំពេញ: រថយន្តពីរគ្រឿង បុកគ្នា បណ្តាលឱ្យជ្រុលទៅបុករះរថយន្ត និងម៉ូតូ៣គ្រឿង រងការខូចខាតយ៉ាងដំណំទាំងព្រឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៥០នាទីព្រឹក ថ្ងៃទី ២១ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវ១៨៦ កែងផ្លូវ២៥៣ ត្រង់ចំណុចមុខឃ្លាំងលក់ម៉ូតូមួយកន្លែង ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ព្រូសគ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ២៥៣ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក PEU-CEOT ធ្វើដំណើរតាមបណ្តោយផ្លូវ១៨៦

ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យរថយន្តព្រូផ្លោង ទៅបុករថយន្តមួយគ្រឿងទៀត ដោយមិនទាន់អស់ល្បឿន ក៏បន្តបុកចូលទៅឃ្លាំងលក់ម៉ូតូ រួចបុកម៉ូតូរងការខូចខាត ៣គ្រឿង ទើបរថយន្តទៅមុខលែងរួច។ រីឯរថយន្តព្រូស១គ្រឿង រងការខូចខាតតិចតួច បានបើកចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បានមកដល់ទាក់ទង ជំនាញមកវាស់វែងយករថយន្តនិងម៉ូតូដែលខូចខាតទៅរក្សាទុកនៅអធិការដ្ឋានខណ្ទទូលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ផេង ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស