
TNAOT News
· 2020-08-22
«បងលាអូនសិន បើមានជាតិក្រោយ បងជួបអូនទៀត»
#ផ្ញើបណ្តាំ# #សង្គម# #គិតខ្លី# #អត្តឃាត# #នយោបាយជាតិ#
7241
ស្ត្រីវ័យ២២ឆ្នាំម្នាក់ បានធ្វើអត្តឃាតដោយចង.ក ហើយត្រូវឪពុកម្តាយសង្ស័យថា មូលហេតុព្រោះតែវិបត្តិស្នេហា ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ សីហា ឆ្នាំ២០២០ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ ស្ត្រីដែលធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចង.ក ឈ្មោះ ភឺស ស្រីនី អាយុ២២ឆ្នាំ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបានបញ្ជាក់ថា៖ បើតាមការឲ្យដឹងពីស្រី្តឈ្មោះហ៊ា រ៉ាន អាយុ៥៦ឆ្នាំ ត្រូវជាម្តាយបង្កើតបានរៀបរាប់ថា ដំបូងកូនស្រីរបស់ខ្លួនបានឡើងទៅលើផ្ទះចូលដេកដូចរាល់ដងក្នុងបន្ទប់។
លុះនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៩សីហា គាត់បានហៅឲ្យកូនកាត់ក្រចកឲ្យ តែពុំឮឆ្លើយតបក៏ឡើងទៅលើផ្ទះមើលនៅក្នុងបន្ទប់ដើម្បីឲ្យដឹងថា កូនរបស់ខ្លួនដេកលក់ឬយ៉ាងណា ? ព្រោះដាក់បទចម្រៀងក្នុងទូរស័ព្ទឮសំលេងខ្លាំងៗ លុះដល់ពេលខ្លួនឡើងទៅដល់លើផ្ទះបើកទ្វារ ស្រាប់តែប្រទះឃើញកូនរបស់ខ្លួនបានចង.ក ពេលនោះគាត់បានស្រែកហៅ ប្ដីឈ្មោះ ឡា លើត អាយុ ៥០ ឆ្នាំអោយជួយបីកូនដាក់មកលើក្ដារហើយជួយសង្គ្រោះដែរតែកូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ នៅក្បែរកន្លែងចង.កមិនមានអ្វីទេ មានតែកាបូបដាក់ខោអាវ ១ ។
នគរបាលបានបន្តថា៖ បើតាមការបញ្ជាក់ពីឈ្មោះហ៊ា រ៉ាន ជាម្តាយថា កូនស្រីរបស់គាត់មិនមានជំងឺសរសៃប្រសាទអីនោះទេ សង្ស័យការសម្លាប់ខ្លួននេះ គឺ មកពីជំងឺស្នេហាស្រឡាញ់ភេទដូចគ្នា ដោយកូនស្រីគាត់ធ្វើជាប្រុស តែគាត់និងប្តីមិនថាអីទេ ធ្វើម្តេចជានិស្ស័យរបស់កូន ចំពោះនារីនោះគេបានស្គាល់ ធ្លាប់នៅធ្វើការនៅភ្នំពេញជាមួយគ្នា
នៅថ្ងៃឈប់សម្រាកគេមកលេងផ្ទះដោយកូនគាត់មកមុន ចំណែកនារីជាសង្សាមកក្រោយ។
ហើយនៅមុនថ្ងៃកើតហេតុ នារីដែលជាសង្សានោះ ក៏បានលាទៅលេងផ្ទះរបស់គេនៅខេត្តកំពង់ធំ គាត់ក៏បានឲ្យលុយចំនួន១០ម៉ឺនរៀលជាសោហ៊ុយ ។ ការធ្វើអត្តឃាត បានបន្សល់ទុកលិខិតមួយដែលបានសរសេរអក្សរនៅលើក្រដាសសៀវភៅ ដែលមានទឹកប៊ិចពណ៌ខៀវថា៖ ( បងលាអូនសិន បើមានជាតិក្រោយ បងជួបអូនទៀត បងអរគុណ) ។ ផ្តល់សិទ្ធដោយកោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បោះបង់ មិនមែនយើងទន់ខ្សោយទេ តែវាជាភាពក្លាហានបំផុត ដែលយើងធ្វើដើម្បីប្រឈមមុខនឹងការពិត
បើមនុស្សចង់បានលាភសំណាងពេលចាស់ទៅ ត្រូវចាំបិទទ្វារទាំង៣នេះឱ្យបានហ្មត់ចត់
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត
យោបល់ទាំងអស់ (0)