
TNAOT News
· 2020-08-25
ពង្រាយកងទ័ព ក្រោយមានបាតុកម្មដ៏ធំប្រឆាំងរដ្ឋាភិបាលនៅរដ្ឋធានីបេឡារុស
#កងទ័ព# #បាតុកម្ម# #សង្គម# #វិបត្តិនយោបាយ# #នយោបាយជាតិ#
3010
ប្រទេសបេឡារុស ៖ បាតុករប្រឆាំងរដ្ឋាភិបាលច្រើនសិបពាន់នាក់ កាលពីថ្ងៃទី២៣ សីហាបានលើកគ្នាហែរក្បួន តាមដងវិថីនានានៃទីក្រុងមីនស្ក៍ ខណៈកងយោធាត្រូវបានដាក់ពង្រាយ ពេលកំពុងមានវិបត្តិនយោបាយនៅក្នុងរដ្ឋធានីបេឡារុស។
បាតុកម្មធំៗកើតមានជាប់រដឹកក្នុងរដ្ឋធានីបេឡារុស ចាប់តាំងពីការជាប់ឆ្នោតជាថ្មីទៀតរបស់ប្រធានាធិបតី លោកអាឡិចសង់ដ្រ៏លូកាឆេនកូកាលពីថ្ងៃទី៩សីហា ដោយពួកប្រឆាំងចោទថាពោរពេញដោយការក្លែងបន្លំ ។ លោកលូកាឆេនកូដែលដឹកនាំប្រទេសក្នុងកណ្ដាប់ដៃដែក ចាប់តាំងពី២៦ឆ្នាំមកហើយបានបដិសេធមិនឲ្យមានការបោះឆ្នោតឡើងវិញដែលជាហេតុនាំឲ្យគូប្រឆាំងសំខាន់ លោកស្រីស្វេតឡាណាស៊ីខាណូស្កាអ៊ីយ៉ា ដែលរត់ភៀសខ្លួនទៅកាន់លីទុយអានី អំពាវនាវឲ្យមានបាតុកម្មប្រឆាំង ។ វិថីនានានៃទីក្រុងមីនស្ក៍នាថ្ងៃទី២៣ សីហា ពេញប្រៀបដោយក្រុមបាតុករ ដែលនាំគ្នាលើកទង់ពណ៌ក្រហមនិងស ជានិមិត្តរូបនៃការប្រឆាំងរបស់ពួកគេចំពោះរបបលោកលូកាឆេនកូ ។ ក្រសួងការពារប្រទេសបេឡារុសបានព្រមានថា ខ្លួនត្រូវបានបញ្ជាឲ្យការពារបណ្ដាវិមានក្នុងរដ្ឋធានីនិងថា រាល់ការប៉ុនប៉ងរបស់ពួកបាតុករ ដើម្បីលើកគ្នាទៅកាន់កាប់វិមានទាំងនេះនឹងត្រូវកងយោធាបង្ក្រាប ។ដោយចាត់ទុកពួកបាតុករដូចជាពួកហ្វាស៊ីស្ត ក្រសួងការពារប្រទេសបេឡារុសថ្លែងថា វិមានទាំងនេះជាពិសេសបណ្ដាវិមានដែលជាទីតាំងគោរពវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះក្នុងសម័យសង្គ្រាមលោកលើកទី២ គឺជាទីតាំងគោរពបូជាដែលមិនត្រូវឲ្យមានការប៉ះពាល់បានឡើយ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
(រូបភាពជាច្រើនទៀត)៖ ប្រជាពលរដ្ឋមកគយគន់ទេសភាព និងទិដ្ឋភាពដ៏អស្ចារ្យនៃភាពដាច់ពីគ្នារវាងទឹកទន្លេសាប និងទន្លេមេគង្គ នៅកោះនរា
មនុស្សស្រីឈានដល់វ័យកណ្ដាល បើនៅតែរក្សារឿង ៣ យ៉ាងនេះទៀត អ្នកនឹងក្លាយជាមនុស្សដែលអត់ប្រយោជន៍បំផុត
មនុស្សស្រី ៤ ប្រភេទនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសហ៊ានក្បត់ប្រពន្ធ ឬសង្សារ ដើម្បីពួកនាង
របៀបផឹកកាហ្វេដើម្បីទទួលបានអត្ថប្រយោជន៍ មិនប៉ះពាល់ដល់សុខភាព
យោបល់ទាំងអស់ (0)