បង្ហោះផ្សាយ

ខ្មែរ

Tay Auto

· 2020-08-28

នេះជាកូនខ្លារបស់ចក្រភពអង់គ្លេស Jaguar E-Pace

#រថយន្ត# #Jaguar# #Tay Auto# #បច្ចេកវិទ្យា# #Land Rover#

12554

Jaguar ជាក្រុមហ៊ុនដែលមានដើមកំណើតមុន Land Rover ហើយក៏បានឈរនៅជាមួយគ្នាក្នុងឆ្នាំ 1968 ក្រោយមកក៏ត្រូវបានប្ដូរម្ចាស់ដោយ Land Rover កាន់កាប់ដោយ BMW ហើយ Jaguar ឋិតនៅក្រោម Ford Motor Company។

តែវាសនា ក៏នៅតែជាវាសនា ក្រុមហ៊ុនទាំងពីរក៏ត្រលប់មកឈរជាមួយគ្នាវិញ ដោយបច្ចុប្បន្នឋិតនៅក្រោម TATA Motors របស់ប្រទេសឥណ្ឌាវិញ។

មួយរយៈនេះខ្ញុំនិយាយតែពី SUV សិនចុះ។ ថ្ងៃនេះខ្ញុំសូមបង្ហាញរថយន្ត SUV មួយប្រភេទរបស់ Jaguar នេះគឺ Jaguar E-Pace។ កាលពីថ្ងៃទី13 ខែកក្កដា ឆ្នាំ2017 កន្លងទៅក្រុមហ៊ុនរថយន្ត Jaguar បានបង្អួតរថយន្ត E-pace របស់ខ្លួនដោយការបង្ហោះបង្វិលខ្លួនលើអាកាសបានយ៉ាងឡូយហើយក៏បានជាប់ក្នុងកំណត់ត្រាពិភពលោកផងដែរ។

ចំពោះ Model ដែលខ្ញុំបង្ហាញនេះជា​ Jaguar E-Pace R-Dynamic វាបំពាក់មកជាមួយម៉ាស៊ីន Inline-4 ចំនុះ 2.0លីត្រ ទទួលបានកម្លាំងសេះ 296hp និងកម្លាំងបង្វិលជុំ 295lb-ft រីឯតម្លៃវិញចាប់ពី 59335ដុល្លារឡើងទៅ (តម្លៃចេញពីរោងចក្រ)

Facebook.com/TayAutoCambodia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)