
TNAOT News
· 2020-08-31
គណបក្សកាន់អំណាចជប៉ុន ត្រូវជ្រើសតាំងអ្នកជំនួសលោកអាបេ
#នាយករដ្ឋមន្ត្រី# #លោកស៊ីនហ្សូ អាបេ# #សង្គម# #បោះឆ្នោត# #នយោបាយជាតិ#
4835
យោងតាមប្រភពទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន ក្រោយលោកស៊ីនហ្សូ អាបេប្រកាសពីការសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយសារបញ្ហាសុខភាពរបស់លោកនោះ រាយការណ៍នាថ្ងៃទី២៩ សីហា ថាគណបក្សសេរីប្រជាធិបតេយ្យ PLD កំពុងកាន់អំណាចនឹងជ្រើសរើសអ្នកបន្តតំណែងពីលោក នាកំឡុងថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
ពេលនោះគណបក្សនេះនឹងបោះឆ្នោតជ្រើសរើសប្រមុខគណបក្ស PLD ដែលអ្នកជាប់ជាប្រធានគណបក្ស ត្រូវក្លាយជានាយករដ្ឋមន្ត្រី។ អតីតរដ្ឋមន្ត្រីការពារប្រទេស លោកស៊ីហ្ស៊ឺរូអ៊ីស៊ីបាអាយុ៦៣ឆ្នាំ និងអតីតរដ្ឋមន្ត្រីការបរទេសលោកហ្វូមីអូគីស៊ីដា អាយុ៦៣ឆ្នាំស្ថិតក្នុងចំណោមអ្នកដែលមានបំណងឈរឈ្មោះជាបេក្ខជន ។ ឧបនាយករដ្ឋមន្ត្រីលោកតារ៉ូ អាសូ អាយុ៧៩ឆ្នាំដែលក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរថ្លែងថា លោកនឹងមិនចូលរួមប្រឡូកក្នុងការប្រជែងយកតំណែងនាយករដ្ឋមន្ត្រីឡើយ ។ បេក្ខជនដទៃទៀតមានលោកយ៉ូស៊ីហ៊ីដស៊ូហ្គា អាយុ៧១ឆ្នាំដែលជាអគ្គលេខាធិការ ខុន្ទកាល័យលោកអាបេ ដែលមនុស្សភាគច្រើនចាត់ទុកជាអ្នកដែលសង្ឃឹមជាប់ឆ្នោតខ្លាំង ។ បេក្ខជនផ្សេងទៀតមានរដ្ឋមន្ត្រីការពារប្រទេសបច្ចុប្បន្នលោកតារ៉ូកូណូអាយុ៥៧ឆ្នាំ ។នារីម្នាក់គត់ដែលអាចឈរឈ្មោះគឺលោកស្រីសីកូណូដា អាយុ៥៩ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការពារប្រទេស ។ តាមសារព័ត៌មានក្នុងស្រុកថាបែបបទនិងកាលបរិច្ឆេទច្បាស់នៃការបោះឆ្នោតរបស់គណបក្សកាន់អំណាចនឹងសម្រេចនាថ្ងៃទី២ កញ្ញា ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លក្ខណៈសម្គាល់ទាំង ៦ ចំណុចរបស់មនុស្សល្អ ជីវិតប្រកបដោយសុភមង្គល
ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ
យោបល់ទាំងអស់ (0)