Town News

· 2020-08-31

ក្រុមអ្នករាជានិយមថៃប្រមូលផ្តុំគ្នាដើម្បីគាំទ្រដល់របបរាជានិយម ប្រឆាំងនឹង ទាមទាឲ្យមានកំណែទម្រង់ស៊ីជម្រៅរបស់សកម្មជននិសិ្សត

#សង្គម# #សកម្មជននិសិ្សត# #របបរាជានិយម# #នយោបាយជាតិ# #រាជរដ្ឋាភិបាល#

13046

(បាងកក)៖ នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នករាជានិយមថៃប្រមាណ ១,២០០នាក់ បានប្រមូលផ្តុំគ្នា នៅឯពហុកីឡដ្ឋានជាតិក្នុងទីក្រុងបាងកក ដើម្បីបង្ហាញ ការគាំទ្រដល់របបរាជានិយម បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយក្រុមនិស្សិត បានកើតឡើង ដើម្បីអំពាវនាវឲ្យមានផ្លាស់ប្តូររដ្ឋាភិបាល និងកំណែទម្រង់អំណាចស្ថានប័នព្រះមហាក្សត្រ។នេះបើតាមការផ្សាយដោយសារព័ត៌មាន reutersនៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

ការប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានជាតិក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យនេះ ​ក្រុមអ្នករាជានិយមបានប្រមូលផ្តុំគ្នា ដៃកំពុងកាន់ទង់ជាតិ និងព្រះឆាយាល័ក្ខណ៍នៃ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ដែលពួកគេបានហៅខ្លួនឯងថា Thai Pakdee បានជំរុញប្រជាពលរដ្ឋថៃការពាររបបរាជានិយម និងប្រទេសជាតិរបស់ខ្លួន។

បាតុករម្នាក់ក្នុងចំណោមអ្នករាជានិយម ឈ្មោះ Somporn Sooklert អាយុ ៦៣ ឆ្នាំ បានមានប្រសាសន៍ថា ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយ ស្រលាញ់ប្រទេសជាតិ សាសនា និងរាជានិយម តាមដែលអាចធ្វើទៅបាន ពីព្រោះបើគ្មានមួយក្នុងចំណោមបីនេះ ប្រទេសជាតិមិនអាចរីកចម្រើនបានទេ។

សូមជម្រាបថា ការប្រមូលផ្តុំនេះកើតឡើងបន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃដឹកនាំដោយក្រុមនិស្សិតអស់រយៈពេលជាងមួយខែមកហើយ ដែលបានប្រឆាំងទាមទាររំលាយរដ្ឋាភិបាល និង កែទម្រង់អំណាចរបបរាជានិយម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស