
Town News
· 2020-08-31
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងមានកិច្ចពិភាក្សាសម្ងាត់ជាច្រើនជាមួយមេ ដឹកនាំអារ៉ាប់
#នាយករដ្ឋមន្ត្រី# #អារ៉ាប់# #កិច្ចពិភាក្សា# #សង្គម# #អ៊ីស្រាអែល# #នយោបាយជាតិ#
9731
(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហានេះ ថាប្រទេសអ៊ីស្រាអែលកំពុងមានកិច្ចពិភាក្សាសម្ងាត់ជាច្រើនជាមួយរដ្ឋអារ៉ាប់មួយចំនួនស្តីពីការបង្កើតចំណងទាក់ទងឲ្យកាន់តែប្រសើរឡើង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
ក្នុងអំឡុងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ លោកបានមានប្រសាសន៍ថា “មានការប្រជុំដែលមិនត្រូវបង្ហាញជាសាធារណៈជាច្រើនជាមួយមេដឹកនាំអារ៉ាប់ និងមូស្លីមដើម្បីធ្វើឱ្យមានទំនាក់ទំនងប្រក្រតីជាមួយរដ្ឋអ៊ីស្រាអែល” ។
ការហោះហើរពាណិជ្ជកម្មលើកដំបូងពីប្រទេសអ៊ីស្រាអែលទៅកាន់ UAE នឹងធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ វានឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសដទៃទៀតដើម្បីឱ្យចំណងទាក់ទងរបស់ពួកគេជាមួយអ៊ីស្រាអែលមានភាពប្រក្រតីឡើងវិញ។ អ៊ីស្រាអែលនឹងស្វែងរកមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើនដូចជាអាកាសចរណ៍ ទេសចរណ៍ ពាណិជ្ជកម្ម សុខភាព ថាមពល និងសន្តិសុខ។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងដែលរៀបចំដោយសហរដ្ឋអាមេរិក រវាងរដ្ឋជ្វីហ្វ និងឌូបៃ ធ្វើឲ្យចំណងទាក់ទងមានភាពប្រក្រតីឡើងវិញ ត្រូវបានប្រកាសនៅថ្ងៃទី១៣ ខែសីហាដែលធ្វើឱ្យប្រទេសអារ៉ាប់រួមក្លាយជាប្រទេសឈូងសមុទ្រទីមួយ និងជាប្រទេសអារ៉ាប់ទី៣ ក្នុងការបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែលបន្ទាប់ពីអេហ្ស៊ីប និងហ្សកដានី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)