Town News

· 2020-09-01

អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ទទួលមរណភាពក្នុងអាយុ ៨៤ឆ្នាំ

#ទទួលមរណភាព# #ប្រធានាធិបតី# #សង្គម# #Pranab Mukherjee# #ព័ត៌មានសង្គម#

13250

(ញូវដេលី)៖អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ កាលពីដើមខែនេះបានទទួលមរណភាពហើយនៅថ្ងៃច័ន្ទម្សិលមិញនេះ ក្នុងអាយុ ៨៤ឆ្នាំបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០។

លោក Pranab Mukherjee បានធ្វើតេស្ត៍វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែសីហា និងបានទទួលមរណភាពដោយសារប្រព័ន្ធសរីរាង្គលែងដំណើការ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្មានសប្តាហ៍មុន។

សូមជ្រាបថា លោកMukherjee ជាអ្នកនយោបាយជើងចាស់ម្នាក់ដែលធ្លាប់បម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ មុននឹងលោកក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១២ដោយបានកាន់អំណាចរយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៧៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស