
Sokundara
· 2020-09-02
Arsenal ទិញបានកីឡាករឆ្នើមម្នាក់ មកពីបារាំង ពង្រឹងប្រព័ន្ធការពារ
#Mike Arteta# #កីឡា# #Arsenal# #Gabriel# #បាល់ទាត់អន្តរជាតិ#
13805
ក្រុមកាំភ្លើងធំ Arsenal ទិញបាននូវខែ្សការពារសញ្ជាតិប្រេស៊ីល ដែលលេងឲ្យក្លឹប Lille របស់បារាំង គឺកីឡាករ Gabriel Magalhaes ក្នុងតម្លៃ ២៦លានអឺរ៉ូ កាលពីម្សិលមិញនេះ។
កីឡាករវ័យ២២ឆ្នាំនេះ បានចុះកុងត្រារយៈពេលវែង ជាមួយក្លឹប និងបានស្វាគមន៍ដោយគ្រូបង្វឹកលោក Mike Arteta ផងដែរ ដោយលោកបាននិយាយថា៖ «Gabriel គឺជាកីឡាករដែលមានគុណភាពខ្ពស់ ដែលកាន់តែធើ្វឲ្យយើងមានភាពខ្លាំងក្នុងតំបន់ការពារ»។
Gabriel Magalhaes លេងបានចំនួន ៣៤ប្រកួតគ្រប់កម្មវិធីកាលពីរដូវកាលមុនឲ្យ Lille និងបានជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៤ ផងដែរ៕
ប្រភព៖ BBC
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)