
TNAOT News
· 2020-09-02
ចិនទាមទារឲ្យឥណ្ឌាដកកងទ័ពចេញពីព្រំដែន រួមនឹងចោទថា ឆ្លងកាត់ខុសច្បាប់
#ឥណ្ឌា# #កងទ័ព# #សង្គម# #ព្រំដែន# #នយោបាយជាតិ#
11020
ប្រទេសចិន-ឥណ្ឌា ៖ ប្រទេសចិនកាលពីថ្ងៃទី៣១ សីហា បានស្នើយ៉ាងម៉ឺងម៉ាត់ដល់ឥណ្ឌាឲ្យដកកងទ័ពរបស់ខ្លួនចេញពីព្រំដែនរួម ដោយចោទក្រុងញូវដែល្លីថា ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ខណៈមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំង២ ។
ការប្រកាសនោះកើតមាន បន្ទាប់ពីឥណ្ដាលើកឡើងពីការធ្វើចលនារបស់កងទ័ពចិននាចុងសប្ដាហ៍កន្លងទៅនៅតំបន់ព្រំដែនមានជម្លោះរវាងប្រទេសទាំង២ ដោយបរិហារថា នោះជាការប៉ុនប៉ងមួយរបស់ចិន កែប្រែជាឯកតោភាគីសភាពការណ៍នៅលើទីលាន ។ ឧប្បត្តិហេតុនោះតាមឥណ្ឌាថា កើតមានកាលពីយប់ថ្ងៃទី២៩ សីហា នៅមាត់បឹង PANGONG TSO ជាតំបន់ព្រំដែនមួយនៅជួរភ្នំហ៊ីម៉ាឡៃយ៉ា កន្លែងដែលប្រទេសទាំង២ មានការប្រឈមមុខដាក់គ្នាចាប់តាំងពីខែមេសាមក ។ កាលពីខែមិថុនាមានការប៉ះទង្គិចគ្នារវាងកងទាហាននៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២ ក្នុងជ្រលងភ្នំ GALWAN ស្ថិតនៅជិតគ្នា បណ្ដាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ មុនពេលកងទ័ពចិនចាប់ផ្ដើមដកថយ ពីតំបន់ព្រំដែនមានជម្លោះ ។ ក្នុងសេចក្ដីប្រកាសមួយកងទ័ពឥណ្ឌាបានចោទប្រកាន់កងទ័ពចិនថា បានរំលោភបំពានកាលពីយប់ថ្ងៃទី២៩មក៣០ សីហា ការសម្របសម្រួលគ្នាដែលចុះហត្ថលេខា រវាងប្រទេសទាំង២ក្នុងតំបន់ LADAKH ហើយធ្វើចលនាកងទ័ពបង្កហេតុ ដើម្បីផ្លាស់ប្ដូរសភាពការណនៅលើទីលាន ។
សេចក្ដីប្រកាសនោះបន្តថា កងទ័ពឥណ្ឌាបានធ្វើឲ្យបរាជ័យ ការប៉ុនប៉ងលុកលុយនោះដែលពុំបណ្ដាលឲ្យមានជនរងគ្រោះណាម្នាក់ឡើយ ។ ក្រសួងការបរទេសចិនបានបដិសេធការចោទប្រកាន់នោះរបស់ឥណ្ឌា ។ អ្នកនាំពាក្យក្រសួងការបរទសចិនថ្លែងថា កងទ័ពចិននៅព្រំដែនគោរពហ្មត់ចត់ជានិច្ច ខ្សែបន្ទាន់ត្រួតពិនិត្យរួមនិងមិនបានឆ្លងកាត់ខ្សែបន្ទាត់នោះឡើយ ។ សារព័ត៌មានផ្លូវការចិនក្រោយមានភាពតានតឹងថ្មីៗរវាងប្រទេសទាំង២ អះអាងនាថ្ងៃទី១កញ្ញាថា ចិនអាចធ្វើ្វើឲ្យឥណ្ឌារងការបាត់បង់ធ្ងន់ធ្ងរជាងកាលពីអតីតកាល ប្រសិនបើខ្លួនជ្រើសរើសយកផ្លូវនៃការប្រកួតប្រជែងគ្នា ។ កាសែតGLOBAL TIMES ចិនសរសេរថា ឥណ្ឌាប្រឈមមុខនឹងចិនដែលខ្លាំង ហើយមិនត្រូវមានក្ដីស្រម័យណាមួយ លើការជួយទ្រទ្រង់ជាយថាហេតុពីសំណាក់សហរដ្ឋងអាមេរិកនោះឡើយ ។ តែប្រសិនបើឥណ្ឌាចង់បានការប្រឈមមុខខាងយោធាមួយ នោះកងទ័ពចិននឹងធ្វើឲ្យកងទ័ពឥណ្ឌារងការបាត់បង់ពិតជាធ្ងន់ធ្ងរបំផុតដែលខ្លួនមិនធ្លាប់ជួបប្រទះគឺធ្ងន់ធ្ងរជាងកាលពីឆ្នាំ១៩៦២ ចង់និយាយដល់សង្គ្រាមចិន-ឥណ្ឌាកាលពីឆ្នាំនោះ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
និទានរឿង ជាងកាត់សក់បូរាណ និង ក្មេងសម័យ
ផ្កា Jacarandas រីកដុះដាលនៅទីក្រុង Kunming ផ្កាពណ៌ស្វាយប្រៀបដូចជាសុបិនស្នេហា
តស់! មកដឹងអំពីព្រះជីវប្រវត្តិរបស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរដំបូងដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរទៅទៀត
មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ
យោបល់ទាំងអស់ (0)