
TNAOT News
· 2020-09-02
គ្មានអ្នកដែលមិនដឹងចំណុចទាំងនេះ មុនពេលចាប់ផ្តើមអាជីវកម្មទេ
#អាជីវកម្ម# #គន្លឹះជោគជ័យ# #សង្គម# #គោលដៅ#
14778
តើប្រាក់ទុនពិតជារឿងសំខាន់បំផុតសម្រាប់ការចាប់ផ្តើមធ្វើអាជីវកម្មដំបូងមែនដែរឬទេ?
មានរឿងរ៉ាវជាច្រើនដែលអ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវធ្វើជាចាំបាច់ជាជាងការខិតខំស្វែងរកប្រាក់ទុន។ ហើយខាងក្រោមនេះជាចំណុចខ្លះៗ ដែលអ្នកទើបប្រឡូកចូលក្នុងអាជីវកម្មថ្មីថ្មោងត្រូវដឹងមុនពេលដែលចាប់ផ្តើម៖
១. ស្វែងយល់ពីតម្រូវការនៃទីផ្សារ
បើទោះបីជាមានគំនិតល្អៗយ៉ាងណាក៏ដោយ ប្រឈមមុខនឹងការធ្វើទីផ្សារ ម្ចាស់អាជីវកម្មគ្រប់រូបគួរស្វែងយល់ពីដៃគូប្រកួតប្រជែង ធ្វើការវិភាគទៅលើដំណើរការ ឬប្រតិបត្តិការណ៍នៃដៃគូប្រកួតប្រជែងរបស់អ្នក ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកឈរចេញពីទីផ្សារដែលមានការប្រកួតប្រជែង ហើយធ្វើដំណើរឆ្ពោះទៅរកទីផ្សារថ្មីដែលមិនមានការប្រកួតប្រជែង។ លើសពីនេះទៅទៀត អ្នកត្រូវយកព័ត៌មានដែលអ្នកបានដឹងយកមកធ្វើការវិភាគវែកញែក ហើយដាក់ចេញនូវយុទ្ធសាស្ត្រលក់ឲ្យច្បាស់លាស់ និងមានឥទ្ធិពលដើម្បី ផ្តួលគូប្រជែងរបស់អ្នក។
២. ត្រូវមានការប្តេជ្ញា ឬការតាំងចិត្តដ៏មោះមុត
ត្រូវមានការកំណត់គោលដៅជាក់លាក់មួយជារៀងរាល់ថ្ងៃ មុនពេលចាប់ផ្តើមអាជីវកម្ម ហើយត្រូវប្រាកដថាអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅតាមកាលកំណត់ទុក មុនពេលដែលថ្ងៃថ្មីចូលមកដល់។ នៅពេលអ្នកមានអារម្មណ៍ថា អ្នកកំពុងតែដើរចេញពីគោលដៅដែលអ្នកបានកំណត់ទុក ចូរអ្នកធ្វើការសំរាក ហើយប្រមូលអារម្មណ៍សារជាថ្មី ផ្តោតទៅលើគោលដៅនោះដោយខាំជាប់នូវទឹកចិត្តមោះមុតមិនបោះបង់។
៣. ពេលវេលា
អ្នកត្រូវមានការកំណត់ថេរវេលាដ៏ជាក់លាក់ សម្រាប់ធ្វើការបញ្ចប់នូវគោលដៅដែលអ្នកបានគ្រោងទុក។ នៅពេលដែលអ្នកចាប់ផ្តើមរៀបចំពេលវេលាក្នុងការបញ្ចប់គោលដៅរបស់អ្នក អ្នកគួរគិតទៅលើរឿងដែលសំខាន់ និងចាំបាច់សម្រាប់អ្នក នោះអ្នកនឹងអាចចំណាយពេលវេលា ២៤ ម៉ោងដោយមានប្រសិទ្ធភាព។ ជារៀងរាល់ព្រឹកអ្នកគួរតែកំណត់នូវពេលវេលាធ្វើរឿងដែលចាំបាច់ ដែលអ្នកត្រូវធ្វើក្នុងពេលមួយថ្ងៃនេះឲ្យហើយ ហើយបន្តឆន្ទ:ដ៏មោះមុតសម្រាប់សម្រេចគោលដៅនោះឲ្យបាន។
៤. ត្រូវប្រាកដនូវចក្ខុវិស័យរបស់អាជីវកម្មរបស់អ្នក
ចក្ខុវិស័យអាជីវកម្ម ក៏ផ្តល់ឱ្យអ្នកនូវទិសដៅមួយថាតើអ្នកគួរ ឬមិនគួរវិនិយោគសម្រាប់ការរីកធំធាត់នៃអាជីវកម្មរបស់អ្នកដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធលួចគាស់ទូរដែកអស់ប្រាក់ ៨ម៉ឺនដុល្លារនៅសង្កាត់អូរបែកក្អម
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង
៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច
បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?
យោបល់ទាំងអស់ (0)