
TNAOT News
· 2020-09-02
ខ្លាំងបាត់! បើនាងមិនវេរលុយ១០លានរៀលទេ នឹងបង្ហោះវីដេអូឱ្យផ្អើលពេញហ្វេសប៊ុក
#ហ្វេសប៊ុក# #សង្គម# #វីដេអូ# #សមត្ថកិច្ច# #ព័ត៌មានសង្គម#
7201
ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា បុរសម្នាក់បានត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធពីបទ.គំរាមទារប្រាក់. ដោយភ្ជាប់លក្ខខណ្ឌ បើមិនវេរលុយ១០លានរៀលទេ នឹងបង្ហោះឃ្លីបវីដេអូរួមមេត្រីឲ្យផ្អើលពេញហ្វេសប៊ុក ។
សេចក្តីរាយការណ៍បន្តថា បុរសជាជនសង្ស័យខាងលើឈ្មោះ ចាន់ ភ័ត្ត្រា អាយុ២៤ឆ្នាំ មុខរបរជាងសិប្បកម្ម មានទីលំនៅស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ចំណែកនារីរងគ្រោះអាយុ២៣ឆ្នាំ រស់នៅខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២០ ជនសង្ស័យ ភ័ត្ត្រា បានគំរាមកំហែងទាមទារប្រាក់ពីនារីរងគ្រោះឱ្យផ្ទេរលុយចំនួន១០លានរៀលឱ្យគេ ហើយការគំរាមកំហែងទារប្រាក់ពីសំណាក់ជនសង្ស័យរូបនេះ បានដាក់លក្ខខណ្ឌទៅលើនារីរងគ្រោះថា បើសិនជាមិនឲ្យលុយតាមការទាមទារដូចខាងលើនេះទេ គេ (ចាន់ ភ័ត្ត្រា) នឹងទំលាយឃ្លីបវីដេអូដែលធ្លាប់បានរួមមេត្រីជាមួយគ្នានោះបង្ហោះជាសាធារណៈលើបណ្តាញសង្គម Facebook ដើម្បីឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ក្រោយពីទង្វើរបស់ជនសង្ស័យដែលបានប្រព្រឹត្តដាក់នារីរងគ្រោះកន្លងមកនោះ ទើបនារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់។ ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១ ខែកញ្ញា នេះតែម្តង ដូច្នេះជនសង្ស័យទំនងមិនអាចគេចផុតពីការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)