SaroeunPheara

· 2020-09-02

Monaco ចាយលុយ ១៥ លានអឺរ៉ូ យកបានខ្សែប្រយុទ្ធ Volland ពីក្លិប Leverkusen

#Monaco# #កីឡា# #Volland# #ខ្សែប្រយុទ្ធ# #បាល់ទាត់អន្តរជាតិ#

1111

ក្លិបបាល់ទាត់ Monaco ឈានដល់ការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Kevin Volland ពីក្លិប Bayer Leverkusen ក្នុងតម្លៃខ្លួន ១៥ លានអឺរ៉ូ ដោយបានចុះកុងត្រារយៈពេល ៤ ឆ្នាំ។

ក្លិប Leverkusen បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធ Volland សម្រាប់ការជួយក្រុមកន្លងមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហើយជូនពរឱ្យជោគជ័យជាមួយក្លិបថ្មីនៅពេលខាងមុខ។

ចាប់តាំងពីផ្លាស់ចេញពីក្លិប Hoffenheim នៅអំឡុងឆ្នាំ២០១៦ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះបានបង្ហាញខ្លួនឱ្យ  Leverkusen ចំនួន ២៤៧ ដង ទាត់ចូលទីបាន ៧៧ គ្រាប់ និងបញ្ជូនបាល់ (assists) ៦២ លើកផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)