TNAOT News

· 2020-09-04

ជម្លោះពាក្យសម្តីប្អូនថ្លៃវាយសំពងបងថ្លៃ២អង្រែស្លាប់

#ជម្លោះពាក្យសម្ដី# #សង្គម# #ខណ្ឌ៧មករា# #ព័ត៌មានសង្គម# #វាយសំពង២អង្រែបណ្ដាលអោយស្លាប់#

2884


ភ្នំពេញ៖ ជម្លេាះហិង្សារវាង បងថ្លៃ និងប្អូន ឈានដល់ការប្រើអង្រែបុកគ្រឿងវាយសម្លាប់ស្លាប់ក្នុងថ្លុកឈាម

ហេតុការណ៏ខាងលើនេះបានកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី០៣ កញ្ញា ២០២០ ស្ថិតនៅផ្ទះលេខ១២៧E3ផ្លូវ១៣៤ភូមិ៣សង្កាត់មិត្តភាពខណ្ឌ៧មករា។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ បាន​​ ឡា អាយុ៣៤ឆ្នាំមុខរបរបើកបររថយន្ត។

ចំណែកជនរងគ្រោះមានឈ្មោះពូន បូលីន ភេទប្រុសអាយុ៣៥ត្រូវជាបងប្អូនថ្លៃនិងគ្នាស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានកាន់អង្រែមកឈរមុខបន្ទប់ជនសង្ស័យហើយស្រែកជេរជនសង្ស័យខណៈនោះជនសង្ស័យបានបើកទ្វារបន្ទប់ហើយក៏បានប្រតាយប្រតបគ្នាពេលនោះជនសង្ស័យបានដណ្តើមបានអង្រែពីជនរងគ្រោះរួចវាយសំពងក្បាល២អង្រែបណ្តាលឲ្យជនរងគ្រោះបែកក្បាលហូរឈាមស្លាប់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងនគរបានប៉ុស្តិមិត្តភាពចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួ។

ចំណែកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករានិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)