
TNAOT News
· 2020-09-04
ប្រទះឃើញរូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយនៅបរិវេណវត្តភ្នំ
#វត្តភ្នំ# #រូបចម្លាក់# #មន្ត្រីជំនាញស៊ីម៉ាក់# #សង្គម# #ព័ត៌មានសង្គម#
3155
រាជធានីភ្នំពេញ ៖ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ជីកកាយដី ប្រទះឃើញរូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។
បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញដោយបានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយតែម្តង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)