
Tay Auto
· 2020-09-04
ដៃគូប្រជែងរបស់ LINCOLN NAVIGATOR មកពី JEEP
#រថយន្ត# #JEEP# #បច្ចេកវិទ្យា# #LINCOLN NAVIGATOR# #រថយន្តទំនើប#
14379
ទីបំផុតយើងមានជម្រើសថ្មីក្រៅពី LINCOLN NAVIGATOR ហើយ។
ក្រោយពីបាត់ខ្លួនមួយរយៈ ទីបំផុតរថយន្ត SUV របស់ JEEP បានបង្ហាញខ្លួនវិញហើយ។ តែមកលើកនេះឋិតនៅក្នុងគម្រោងជា Concept Car ឆ្នាំ2022 នៅឡើយទេ។
កាលពីឆ្នាំ2013 JEEP បានគ្រោងនឹងចេញរថយន្តមួយនេះម្ដងរួចមកហើយ ប៉ុន្តែគម្រោងត្រូវបានផ្អាកវិញរហូតដល់ឆ្នាំ2019 គេក៏គ្រោងនឹងចេញមកម្ដងទៀតតែក៏ត្រូវផ្អាកវិញទៀតដូចគ្នា តែទីបំផុតឆ្នាំនេះវាចេញរូបរាងហើយ។
រថយន្តធំដែលពោរពេញទៅដោយប្រណិតភាព និងបច្ចេកវិទ្យាទំនើបៗ បើអ្នកទាំងអស់គ្នាឃើញហើយប្រាកដជាលង់ស្រលាញ់រថយន្តនេះមិនខាន។
ចំនុចពិសេសគឺ JEEP Grand Wagoneer មាន Screen នៅខាងក្នុងរហូតដល់ទៅ 7 Screen។ ចង្កៀងខាងមុខតភ្ជាប់គ្នានឹងមានបញ្ចេញពន្លឺជាជួរពីចង្កៀងខាងឆ្វេងរហូតដល់ខាងស្ដាំតែម្ដង ហើយនៅត្រង់ប៉ាណាខាងមុខ JEEP ក៏មិនបោះបង់លក្ខណៈតំណាងរបស់ខ្លួនដែរ គឺគេនៅតែប្រើប្រាស់ប៉ាណាបញ្ឈរដដែលហើយមានរំលេចពន្លឺនៅក្នុងនោះថែមទៀតផង។
រថយន្តមួយនេះអាចនឹងយកតួខ្លួនរបស់ Dodge Ram1500 មកប្រើប្រាស់ប៉ុន្តែវានឹងបំពាក់មកជាមួយ Independence Suspension ទាំងខាងមុខនឹងខាងក្រោយតែវានៅតែមានសមត្ថភាព Off-Road បានដដែលព្រោះវាឋិតនៅក្នុងត្រកូល JEEP។
ជាក់ស្ដែងរូបរាង ម៉ាស៊ីន និងតម្លៃ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ មានតែរងចាំមើលរថយន្តពិតនៅឆ្នាំក្រោយ ដែលគេគ្រោងនឹងផលិតវា។
Facebook.com/TayAutoCambodia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (259)
មិត្ត291956901
· 2020-10-24
🤔🤔🤔
មិត្ត276272162
· 2020-10-24
👍👍👍
មិត្ត193708477
· 2020-10-24
👍👍😍😍
Khut Sokea.
· 2020-10-24
😍😍😍😍😍
មិត្ត79217353
· 2020-10-23
😎😎😎
Chan Rouert
· 2020-10-23
😎😎
DEVITH KPRP
· 2020-10-23
wow
ខ្ញុំជាអ្នកចូលចិត្តការចែករំលែក
· 2020-10-22
រួបគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា 😍
Saitama sama
· 2020-10-22
👍👍
មិត្ត720655215
· 2020-10-21
😮😮
Meas NamChhiv
· 2020-10-21
ស្អាតណាស់គ្មានវាសនាបានជិះទេព្រោះវាថ្លៃ😥
Searjunho
· 2020-10-21
ស្អាតម្យ៉ាង
មិត្ត781682818
· 2020-10-21
😊😊😊
A lang
· 2020-10-20
😎😎😎
651328411សុផល
· 2020-10-19
😍😍👍
- 1
- 2
- 3
- 4
- 5
- 6
- 18
ទៅកាន់