Tay Auto

· 2020-09-04

ដៃគូប្រកួតដ៏សាកសមរបស់ Rolls Royce Cullinan

#រថយន្ត# #Rolls Royce# #Volkswagen# #រថយន្តប្រណិត# #បច្ចេកវិទ្យា#

14775

រថយន្តប្រណិតរបស់ប្រទេសអង់គ្លេសមួយនេះហើយដែលជាដៃគូប្រកួតដ៏សាកសមបំផុតរបស់ Rolls Royce ហើយវត្តមានរបស់រថយន្តមួយនេះបានធ្វើអោយមនុស្សមួយចំនួនគេងស្រមៃចង់ក្លាយជាម្ចាស់របស់វា (រួមទាំងខ្ញុំផងដែរ)។


ទោះបីជាក្រុមហ៊ុនដែលឋិតនៅក្រោម Volkswagen Group ក៏ដោយក៏ប្រេនមួយនេះនៅតែធ្វើបានល្អក្នុងការរក្សារូបរាងតំណាងរបស់ខ្លួនព្រមទាំងអាចឈរជើងប្រកួតជាមួយ Rolls Royce បានយ៉ាងយូរអង្វែង។


Bentayga មកជាមួយជម្រើសម៉ាស៊ីន2 ប្រភេទ។ Bentayga Speed បំពាក់ជាមួយម៉ាស៊ីន W12 Twin-Scroll Turbochargers ចំនួន2 ផលិតបានកម្លាំងសេះ 626hp និងកម្លាំងបង្វិលជុំ 663lb-ft រត់ល្បឿនពី 0-100km/h ចំនាយពេលតែ 3.9វិនាទីប៉ុណ្ណោះ (យឺតជាង Lamborghini Urus បន្តិច) ល្បឿនអតិបរិមារ 308km/h។ ជម្រើសមួយទៀតគឹ Bentayga V8 ដែលបំពាក់ជាមួយម៉ាស៊ីន V8 Twin-Scroll Turbochargers ចំនួន2 ផលិតបានកម្លាំងសេះ 542 hp និងកម្លាំងបង្វិលជុំ 567lb-ft រត់ល្បឿនពី 0-100km/h ចំនាយពេល 4.5វិនាទី ល្បឿនអតិបរិមារ 289km/h។












Facebook.com/TayAutoCambodia


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)