
SaroeunPheara
· 2020-09-06
ជនអន្តោប្រវេសន៍ ៦នាក់ ត្រូវចាប់ខ្លួនពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់នៅខេត្ត Tak
#ឆ្លងដែន# #ខេត្ត Tak# #សង្គម# #ជនអន្តោប្រវេសន៍# #ព័ត៌មានសង្គម#
9342
ជនអន្តោប្រវេសន៍ចំនួន ៦ នាក់ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងព្យាយាមឆ្លងទន្លេមកពីប្រទេសមីយ៉ាន់ម៉ាចូលប្រទេសថៃនៅភូមិ Ban Huay Muang ក្នុងខេត្ត Tak នៅម៉ោងប្រហែល ១ រំលងអធ្រាត្រថ្ងៃសៅរ៍។
នាយទាហានល្បាតនៃកងវរសេនាតូចថ្មើរជើងលេខ ៤ នៅសង្កាត់ Tha Sai Luad នៃស្រុក Mae Sot បានរាយការណ៍ថាមានក្រុមជនសង្ស័យកំពុងព្យាយាមជិះទូកឆ្លងទន្លេ Moei ចូលប្រទេសថៃ។ ជនល្មើសមានគ្នាចំនួន ៦នាក់ ដែលរួមមានជនជាតិថៃ ៥ នាក់គឺប្រុស ៤ នាក់ និងស្រីម្នាក់ និងបុរសជនជាតិចិនម្នាក់។ ជនល្មើសទាំងអស់បានសារភាពថាពួកគេធ្លាប់ជាបុគ្គលិកកាស៊ីណូនៅប្រទេសមីយ៉ាន់ម៉ា ។
ដោយសារស្ថានភាពមេរោគកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការកើនឡើងចំនួនអ្នកឆ្លង ហើយប្រជាជនកាន់តែច្រើនកំពុងព្យាយាមឆ្លងដែនមកប្រទេសថៃតាមរយៈទន្លេ Moei ព្រោះប៉ុស្តិត្រួតពិនិត្យព្រំដែនទាំងអស់ត្រូវបានបិទដើម្បីការពារកុំឱ្យមានការរាលដាលមេរោគ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិប៉ូលិសស្រុក Mae Sot ហើយត្រូវបានចោទប្រកាន់ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់និងរំលោភលើបទបញ្ជារបស់គណៈកម្មការត្រួតពិនិត្យជំងឺឆ្លងខេត្ត Tak៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)