
Sokundara
· 2020-09-08
ធ្លាយវីដេអូ នារីអ៊ីស្លង់ កំពុងនិយាយជាមួយ Foden និង Greenwood តាមទូរស័ព្ទ មុនឡើងទៅសណ្ឋាគារ
#Greenwood# #កីឡា# #សណ្ឋាគារ# #Foden# #បាល់ទាត់អន្តរជាតិ#
17166
វីដេអូមួយបានបែកធ្លាយ ដែលបង្ហាញពីសកម្មភាពរបស់នារីអ៊ីស្លង់ម្នាក់ កំពុងនិយាយទូរស័ព្ទជាមួយ Phil Foden និង Mason Greenwood មុនពេលដែលរូបនាងឡើងទៅសណ្ឋាគារជួបពួកគេ។
Greenwood និង Foden ត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិអង់គ្លេស ក្រោយធ្លាយវីដេអូរបស់មនុស្សស្រីម្នាក់ដែលពួកគេនាំទៅសណ្ឋាគារតាមបណ្ដាញសង្គម Snapchat ដែលនេះជាទង្វើផ្ទុយទៅនឹងច្បាប់រក្សាគម្លាត ក៏ដូចជាមិនមានការជួបជុំអ្វីមួយក្រោយចប់ការប្រកួត និងហ្វឹកហាត់ដើម្បីទប់ស្កាត់នៃវីរុស Covid-19។
លោក Gareth Southgate បានបញ្ជាក់ថាពួកគេទាំង២ បានធើ្វដំណើរត្រលប់ទៅអង់គ្លេសវិញហើយ ខណ:លោកនឹងធើ្វបទសម្ភាសទាក់ទងនឹងរឿងនេះ ក្នុងសន្និសីទកាសែតនាថៃ្ងនេះ មុនជំនួបអង់គ្លេស ប៉ះដាណឺម៉ាក ពានរង្វាន់ UEFA Nations League៕
ប្រភព៖ Sportbibble
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)