Town News
· 2020-09-08
ចិនចោទប្រកាន់កងទ័ពឥណ្ឌាថាបានបាញ់ព្រមាននៅតំបន់ជម្លោះព្រំដែន
#ឥណ្ឌា# #កងទ័ព# #សង្គម# #នយោបាយជាតិ# #ជម្លោះព្រំដែន#
10658
(ប៉េកាំង)៖ ប្រទេសចិនបានចោទប្រកាន់កងទ័ពឥណ្ឌាថាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងបានបាញ់ព្រមានទៅលើអាកាសក្នុងពេលប្រឈមមុខដាក់គ្នាជាមួយបុគ្គលិកចិននៅតាមតំបន់ព្រំដែនដែលមានជម្លោះកាលពីថ្ងៃច័ន្ទ ទី៧ម្សិលមិញនេះ និងបង្កឲ្យមានភាពតានតឹងសារជាថ្មីរវាងប្រទេសទាំងពីរ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។
កងកម្លាំងការពារព្រំដែនចិនបានចាត់វិធានការតបតដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ច្បាស់ថាតើវិធានការទាំងនោះជាអ្វីឬថាតើកងទ័ពចិនក៏បាញ់ព្រមានដែរ ឬយ៉ាងណាទេ។ លោក Zhang អ្នកនាំពាក្យយោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងស្នើសុំឱ្យភាគីឥណ្ឌាបញ្ឈប់សកម្មភាពដែលមានគ្រោះថ្នាក់ជាបន្ទាន់ … ហើយយើងនឹងស៊ើបអង្កេតយ៉ាងតឹងរឹង និងដាក់ទណ្ឌកម្មបុគ្គលិកដែលបានបាញ់ប្រហារដើម្បីធានាថាឧប្បត្តិហេតុស្រដៀងគ្នានេះមិនកើតឡើងម្តងទៀត” ។
គួរជម្រាបផងដែរថា ទាហានឥណ្ឌាចំនួន ២០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាទល់នឹងចិននៅក្នុងការប៉ះទង្គិចគ្នាកាលពីខែមិថុនាកន្លងមក ដែលជាឧប្បត្តិហេតុមួយដែលនាំឱ្យចិននិងឥណ្ឌាដាក់ពង្រាយកម្លាំងបន្ថែមនៅតាមតំបន់ព្រំដែន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន
របៀបផឹកកាហ្វេដើម្បីទទួលបានអត្ថប្រយោជន៍ មិនប៉ះពាល់ដល់សុខភាព
ទំហំផលិត និងលក់រថយន្តថាមពលថ្មីរបស់ចិនមានចំនួនលើសពី ១២ លានគ្រឿង
ប្រទេសទុយនីស៊ី ជួយសង្គ្រោះជនអន្តោប្រវេសន៍គ្មានឯកសារ ១.៣៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង
យោបល់ទាំងអស់ (0)