TNAOT News
· 2020-09-08
នាវាច្រើនគ្រឿងលិចក្នុងបឹង ក្រោយការសំញែងនាវារបស់អ្នកគាំទ្រលោកត្រាំ
#ការសំញែង# #ការជ្រួលច្របល់# #សង្គម# #LAC TRAVIS# #នយោបាយជាតិ#
3210
សហរដ្ឋអាមេរិក ៖ ការសំញែងតាមទឹកមួយដើម្បីទ្រទ្រង់ដល់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កាលពីថ្ងៃទី៥ កញ្ញា កន្លងមកនេះ ក្នុងបឹង LAC TRAVIS រដ្ឋតិសសាស់ បានក្លាយទៅជាការកើតមានការជ្រួលច្របល់ ព្រោះតែនាវាច្រើនគ្រឿងដែលចូលរួមបានត្រូវលិច។
ការលើកគ្នាមកកាន់បឹងនោះជាមួយនាវាច្រើនគ្រឿង ដើម្បីគ្រវីទង់ និងលើកពាក្យស្លោកនានាស្និទ្ធលោកត្រាំ បណ្ដាលឲ្យមានរលកធំៗ នាំឲ្យនាវាទាំងនោះជួបបញ្ហា។ នាវាយ៉ាងតិច៥គ្រឿងបានលិច ហើយនាវាមួយចំនួនទៀតបានទៅបុកនឹងផ្ទាំងថ្ម។ សំណាងល្អពុំមានអ្នករបួសណាម្នាក់ត្រូវបានរាយការណ៍ឡើយ។
លោក KRISTEN DARK អ្នកនាំពាក្យរបស់ប៉ូលិសក្រុងត្រាវីសនិយាយថា ពិតជាមាននាវាច្រើនគ្រឿងបំផុតមកចូលរួមក្នុងការសំញែងនេះ។ នាវាច្រើនគ្រឿងពិតជាត្រូវលិច។
រៀបចំដោយក្រុម FACEBOOK ឯកជនមួយមានឈ្មោះថា BOATERS FOR TRUMP ការសំញែងនេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកមួយនោះឡើយ។ ការប្រមូលផ្ដុំបែបនោះតែងមានច្រើននារដូវក្ដៅ ខណៈការបោះឆ្នោតប្រធានាធិបតីថៃ្ងទី៣ វិច្ឆិកា ជិតមកដល់។ ក្រុមនោះនាថ្ងៃសំញែងនេះ បានប្រមូលផ្ដុំសមាជិកពួកគេបានរហូតដល់ជិត១០.០០០នាក់ និងរៀបចំនាចុងសប្ដាហ៍នីមួយៗ នូវការសំញែងនៅតាមកន្លែងផ្សេងៗរបស់ប្រទេស៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)