TNAOT News

· 2020-09-09

ក្រុមហ៊ុន Apple ប្រកាសព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃ ១៥ កញ្ញា នេះ

#iPhone# #Apple# #TimeFlies# #បច្ចេកវិទ្យា# #ទូរសព្ទ#

10476

បន្ទាប់ពីការសាកបង្ហោះ Hashtag ជាពិសេសលើបណ្ដាញសង្គម Twitter ពីការមកដល់នៃព្រឹត្តិការណ៍ Apple ក្រុមហ៊ុនបានប្រកាសជាផ្លូវការថាព្រឹត្តិការណ៍បន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ កញ្ញា វេលាម៉ោង ១០ ព្រឹក(យកតាមម៉ោងក្នុងតំបន់)ខាងមុខនេះ។

ព្រឹត្តិការណ៍នោះត្រូវបានដាក់ឈ្មោះថា “Time Flies” ហើយវាហាក់បីដូចជានឹងមានសេចក្ដីប្រកាសផ្ដោតសំខាន់ទៅលើនាឡិកា Apple Watch 6 ថ្មី និង iPad ជំនាន់ថ្មីបំផុតសម្រាប់ជំនួសឲ្យ iPad Air ផងដែរ។ ហើយមើលទៅស៊េរីទូរសព្ទ iPhone 12 មានដូចជា iPhone 12, iPhone 12 Max, iPhone 12 Pro, iPhone 12 Pro Max ដែលកាលពីខែ កក្កដា ក្រុមហ៊ុនបានបញ្ជាប់ថានឹងបញ្ចេញនៅខែ កញ្ញា នេះដូចជាមិនឃើញដំណឹងថានឹងប្រកាសព្រមគ្នានៅថ្ងៃ ១៥ កញ្ញា នេះទេ។

ដំណឹងចចាមអារ៉ាមបានឲ្យដឹងថាចំពោះនាឡិកា Apple Watch 6 នឹងមានដំណើរការលឿនជាងមុន ខណៈវាក៏បន្ថែមមុខងារតាមដានសុខភាពរួមបញ្ចូលទាំងមុខងារត្រួតពិនិត្យអុកស៊ីសែនឈាម និងធ្វើឲ្យមុខងារតាមដានដំណេកកាន់តែប្រសើរជាងមុន។ លើសពីនេះវាអាចនឹងមាន Apple Watch ថ្មីដែលមានតម្លៃសមរម្យដើម្បីជំនួសម៉ូដែល Series 3 ពេលនេះ។ ប្រែសម្រួលដោយ៖ រីតា

ខាងក្រោមនេះជាតំណខ្សែ(Link)ប្រកាសរបស់ក្រុមហ៊ុន Apple លើទំព័រ YouTube

Apple Event — September 15

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស