TNAOT News

· 2020-09-09

ឡាវនៅតែបន្តបិទច្រកទ្វារព្រំដែនតំបន់ និងច្រកទ្វារទ្វេភាគីជាមួយនឹងកម្ពុជា

#បិទ# #សង្គម# #ព្រំដែន# #ឡាវ# #សេដ្ឋកិច្ចជាតិ#

3341

ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានចេញសេចក្តីប្រកាស នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដោយធ្វើការជូនដំណឹង ទៅកាន់ប្រជាពលរដ្ឋ ​និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម និងសិក្សានៅប្រទេសឡាវ ស្តីពីការបន្តបិទច្រកទ្វារព្រំដែនតំបន់ និងច្រកទ្វារទ្វេភាគី ដោយហាមមិនឱ្យអ្នកដំណើរ និងរថយន្តទំនិញបើកបរឆ្លងកាត់ លើកលែងតែច្រកទ្វារណា ដែលត្រូវបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលឡាវ។

យោងតាមសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតបានឱ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 រដ្ឋាភិបាលឡាវ នៅរក្សាបន្តបិទច្រកទ្វារព្រំដែនចេញ-ចូលឡាវ ដែលមានខ្លឹមសារសំខាន់ៗដូចដូចជា៖ បន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ដោយមិនអនុញ្ញាតឱ្យអ្នកដំណើរទូទៅចេញ-ចូល លើកលែងតែជនជាតិឡាវ និងជនជាតិបរទេស ដែលមានធុរៈនិងមានការងារចាំបាច់អាចចេញ-ចូលបាន ប៉ុន្តែ​ត្រូវមានការអនុញ្ញាត ពីគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ជំងឺ Covid-19។ ចំណែករថយន្តដឹកទំនិញអាចបើកបរឆ្លងកាត់បានជាធម្មតា។

វិធានការខាងលើនេះ មានសុពលភាពចាប់ពីថ្ងៃទី១-៣០ ខែកញ្ញា ឆ្នាំ២០២០ តទៅ៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)