PhangVengAn

· 2020-09-10

Ryan Giggs៖ CR7 អាចលេងបានដល់អាយុ ៤០ ដោយគ្មានបញ្ហា!!

#Ryan Giggs# #កីឡា# #Cristiano Ronaldo# #Manchester United# #បាល់ទាត់អន្តរជាតិ#

9767

អតីតមិត្តរួមក្រុម Manchester United របស់ Cristiano Ronaldo លោក Ryan Giggs ជឿជាក់ថា CR7 អាចបន្តលេងបាល់បានរហូតដល់អាយុ ៤០ឆ្នាំដោយគ្មានបញ្ហាឡើយ។

Giggs និយាយថា៖ “ជាការពិត គាត់ត្រូវតែលេងអោយក្លឹបមួយត្រឹមត្រូវទើបបាន។ ខ្ញុំអាចលេងបាល់បានដល់អាយុ ៤០ដូចគ្នា ហើយខ្ញុំជឿជាក់តាមសមត្ថភាព និងកម្លាំងរបស់គាត់ គាត់ក៏អាចធ្វើបានដោយលេងបានដល់អាយុ ៤០ឆ្នាំផងដែរ។”

ការលើកឡើងរបស់គ្រូបង្គោលជម្រើសជាតិ វែលរូបនេះបានធ្វើឡើងក្រោយ Cristiano Ronaldo ស៊ុតបញ្ចូលទី២ គ្រាប់ផ្ទួនអោយជម្រើសជាតិព័រទុយហ្គាល់ ដែលជាគ្រាប់បាល់ទី ១០០ និង ១០១ អោយជម្រើសជាតិ បូករួមទាំងការស៊ុតបាល់នៅ Serie A ៣១គ្រាប់ ដែលនេះជាសញ្ញាថា រូបគេអាចបន្តលេងបាល់បានដល់ ៥ឆ្នាំខាងមុខទៀត។

ប្រភព៖ Goal

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស