
TNAOT News
· 2020-09-10
គ្រាន់តែឃើញសមត្ថកិច្ចភ្លាម រត់គេច លុះចាប់បានបែកធ្លាយ
#សមត្ថកិច្ច# #ជនសង្ស័យ# #សង្គម# #ព័ត៌មានសង្គម# #វត្ថុតាង#
2548
ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកលើកដែកធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ដកហូតបានវត្ថុតាងថ្នាំចំនួន៦កញ្ចប់ កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះ ចាន់ ខឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុ។
តាមប្រភពព៌ត៌មានបានអោយដឹងថា ខណៈពេលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ធបាលកំពង់ភ្នំដឹកនាំដោយលោកនាយប៉ុស្តិ៍ ចុះធ្វើការល្បាតដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាជននៅក្នុងមូលដ្ធាននាឱកាសបុណ្យកាន់បិណ្ឌ។ លុះមកដល់គោលដៅខាងលើ ក៍ស្រាប់តែមុខសញ្ញាជនសង្ស័យប្រទះឃើញកងកម្លាំងក៍ព្យាយាមរត់គេច ធ្វើអោយកម្លាំងសមត្ថកិច្ចដេញតាមស្ទាក់ព័ន្ធចាបបាន ធ្វើការត្រួតពិនិត្យឆែកឆេរដកហូតបានវត្ថុតាង ម្សៅក្រាមព៏ណថ្លាសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់(តូច៥កញ្ចប់ មធ្យម១កញ្ចប់)នៅក្នុងហោប៉ៅខោក្រោយរបស់ជនសង្ស័យ និងទូរស័ព្ទ១គ្រឿង ដែកកេសចំនួន២។
ក្រោយធ្វើការឃាត់ខ្លួននគរបាលប៉ុស្តិ៍កំពង់ភ្នំក៍បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅអធិការដ្ធាននគរបាលស្រុកលើកដែកធ្វើការសាកសួរ។នៅចំពោះមុខនគរបាលជំនាញស្រុកមុខជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនប្រភេទម៉ាទឹកកកទាំង៦កញ្ចាប់នេះគឺរូបគេបានទិញពីជនមិនស្គាល់ឈ្មោះម្នាក់នៅរាជធានីភ្នំ យកមករំលែកលក់បន្តដើម្បីបានប្រាក់ចំណេញ។
យោងតាមចម្លើយសារភាពនិងវត្ថុតាងនគរបាលស្រុកលើកដែកក៍បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការខេត្តចាត់ការបន្តតាមនីតិវិធី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)