Town News
· 2020-09-10
មន្ត្រីការទូតចិន៖ អាមេរិកគឺជាអ្នកបង្ករឲ្យមានសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង
#មន្ត្រីការទូត# #សមុទ្រចិនខាងត្បូង# #សង្គម# #នយោបាយជាតិ# #សហរដ្ឋអាមេរិក#
8254
(ហុងកុង)៖ អ្នកការទូតជាន់ខ្ពស់រដ្ឋាភិបាលចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃពុធទី ៩ ខែកញ្ញាថា សហរដ្ឋអាមេរិកំពុងធ្វើអន្តរាគមន៍ដោយផ្ទាល់ចូលក្នុងជម្លោះដែនដី និងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីតែដោយសារតែតម្រូវការនយោបាយរបស់ខ្លួនឯងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសន្និសីទវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសក្នុងកិច្ចប្រជុំកំពូលអាស៊ានលោកវ៉ាង យីបានលើកឡើងថា “សន្តិភាព និងស្ថិរភាពគឺជាចំណាប់អារម្មណ៍យុទ្ធសាស្ត្រដ៏ធំបំផុតរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង វាក៏ជាសេចក្តីប្រាថ្នាយុទ្ធសាស្ត្រទូទៅរបស់ចិន និងបណ្តាប្រទេសអាស៊ានផងដែរ” ។ ហើយក៏បានឆ្លៀតចោទប្រកាន់ត្រង់ៗផងដែរថា សហរដ្ឋអាមេរិកគឺជាដើមហេតុ ដែលជំរុញឱ្យមានសកម្មភាពយោធានៅក្នុងតំបន់សមុទ្រខាងត្បូង។ មន្ត្រីការទូតរូបនេះបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការប្រាស្រ័យទាក់ទងនិងមានការសន្ទនាជាមួយសហរដ្ឋអាមេរិកដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ។
គួរជម្រាបថា កាលពីខែមុនសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនចំនួន ២៤ របស់ប្រទេសចិននិងបុគ្គលមួយចំនួនក្នុងបញ្ជីខ្មៅ ដែលពួកគេជាប់ពាក់ពន្ធ័នឹងផ្នែកមួយនៃសកម្មភាពសាងសង់ និងយោធានៅសមុទ្រចិនខាងត្បូង ដែលជាការដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំងជុំវិញបញ្ហាជម្លោះតំបន់ផ្លូវទឹក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ
អេហ្ស៊ីប នឹងបង្កើនចំនួនរថយន្តដឹកជំនួយដល់៣០០គ្រឿងក្នុងមួយថ្ងៃ ទៅតំបន់ហ្កាហ្សា
មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ
យោបល់ទាំងអស់ (0)