TNAOT News
· 2020-09-16
Shizo Abe បង្ហាញខ្លួនគាំទ្រ Yoshihide Suga ក្លាយជានាយករដ្ឋមន្ត្រីថ្មីផ្លូវការ
#នាយករដ្ឋមន្ត្រី# #Shinzo Abe# #ជំងឺកូវីដ ១៩# #Yoshihide Suga# #សង្គម# #នយោបាយជាតិ#
9767
នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ ដែលនឹងអស់តួនាទីជាផ្លូវការចាប់ពីព្រឹកថ្ងៃពុធ សប្តាហ៍នេះ បានបង្ហាញខ្លួនក្នុងថ្ងៃចុងក្រោយ នៅគណៈរដ្ឋមន្ត្រីជប៉ុន អំឡុងពេលបោះឆ្នោតជ្រើសរើស លោក យូស៊ីហៃ សូហ្គា នាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ។ នេះបើតាមការអះអាងពីសារព័ត៌មានក្នុងស្រុករបស់ជប៉ុន។
លោក ស៊ូហ្គា ជាមន្ត្រីជំនិត និងជាដៃស្តាំដ៏មានឥទ្ធិពលក្រោមរដ្ឋកាលលោក ស៊ីនហ្ស៊ូ អាបេ ហើយកាលពីថ្ងៃច័ន្ទ លោកត្រូវសមាជិកបក្សកាន់អំណាចជប៉ុន ជ្រើសជាប្រធានបក្ស មុននឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃនេះ។
អំឡុងពេលឡើងកាន់អំណាច បុរសមានឥទ្ធិពលនៅពីក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុនជាច្រើនឆ្នាំរូបនេះ បានប្តេជ្ញា បន្តគោលនយោបាយរបស់លោក ស៊ីនហ្ស៊ូ អាបេ ដែលមិនទាន់បានជោគជ័យ ក្នុងនោះរាប់បញ្ចូលទាំងការចុះហត្ថលេខាលើយុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិថ្មី Abenomics ថែមទៀតផង។
យ៉ាងណា ក្នុងកាលៈទេសៈនេះ ការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជប៉ុន ពីសំណាក់ លោក ស៊ូហ្គា មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះត្រូវប្រឈមដោះស្រាយវិបត្តិកូវីដ ១៩ ដែលកំពុងរាតត្បាតនៅជប៉ុន ពិសេសគឺស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក៏ដូចជាវិបត្តិមួយសង្គមមួយចំនួនទៀត រាប់បញ្ចូលទាំង ១/៣ នៃពលរដ្ឋជប៉ុន គឺជាមនុស្សចំណាយវ័យចាប់ ៦៥ឆ្នាំ ជាដើម។
លោក អាបេ ដែលត្រូវគេដឹងថា ជាមនុស្សគាំទ្រពេញទំហឹងទៅលើតំណាងនាយករដ្ឋមន្ត្រីសម្រាប់លោក ស៊ូហ្គា បានបង្ហាញវត្តមាននៅថ្ងៃចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ដោយបានអរគុណពលរដ្ឋជប៉ុនទាំងអស់ ថែមទាំងប្តេជ្ញាជួយគាំទ្ររដ្ឋាភិបាលថ្មី និងគណៈរដ្ឋមន្ត្រីយ៉ាងពេញទំហឹង៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ត្រីឆ្នាំទាំង ៣ ទ្រាំឆ្លងឱ្យផុតឆ្នាំនេះ បន្ទាប់ពីឆ្នាំក្រោយទៅ រួចផុតពីរណ្ដៅទុក្ខ លែងលំបាក ខ្វះខាតទៀតហើយ
មានដឹងថា ប្រទេសអាស៊ានណាទេ ដែលដូរទង់ជាតិចុងក្រោយគេ?
ប្រជាជនប៉ាគីស្ថាន ខកចិត្តដោយសារតម្លៃទំនិញតាមទីផ្សារឡើងថ្លៃខ្ពស់ មុនពិធីបុណ្យ Eid al Fitr
លោក Tusk ព្យាយាមពង្រឹងការក្ដាប់អំណាច អំឡុងការបោះឆ្នោតមូលដ្ឋាន នៅប៉ូឡូញ
យោបល់ទាំងអស់ (0)