TNAOT News
· 2020-09-18
ក្រុមហ៊ុនមួយនៅចិនតម្រូវឲ្យបុគ្គលិកខ្លួនបោះបង់ iPhone មកប្រើផលតិផលក្នុងស្រុក អ្នកមិនស្ដាប់នឹងត្រូវបញ្ឈប់ពីការងារ
#iPhone# #សង្គម# #HUAWEI# #នយោបាយជាតិ#
9933
ព័ត៌មានមួយចេញផ្សាយដោយសារព័ត៌មាននៅប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុន Jiangsu Capital Wine Industry Co., Ltd. នៅខេត្ដ Jiangsu ប្រទេសចិនបានចេញសេចក្ដីប្រកាសមួយចំពោះបុគ្គលិកខ្លួន ដោយតម្រូវឲ្យបុគ្គលិកទាំងអស់ប្ដូរទូរសព្ទ iPhone មកប្រើទូរសព្ទក្នុងស្រុកវិញ ប្រសិនបុគ្គលិករូបណាមិនអាចប្ដូរទូរសព្ទ iPhone ចោលទេ បុគ្គលិករូបនោះនឹងត្រូវបញ្ឈប់ពីការងារដោយស្វ័យប្រវត្ដ ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុននេះបានសរសេរថា៖“បុគ្គលិកណាដែលប្រើទូរសព្ទ iPhone ត្រូវប្ដូរមកប្រើទូរសព្ទក្នុងស្រុកដែលផលិតវិញនៅរយៈពេល ៣០ ថ្ងៃចាប់ពីថ្ងៃប្រកាស ពុំនោះនឹងត្រូវបញ្ឈប់ពីការងារដោយស្វ័យប្រវត្ដ ព្រមគ្នានោះដែល ប្រសិនបុគ្គលិករបស់ទិញទូរសព្ទ HUAWEI មកប្រើនឹងអាចទទួលបានប្រាក់ឧបត្ថម្ភ ១៥ ភាគរយទៀតផង”។
ប៉ុន្ដែរឿងនេះក៏បានធ្វើអោយអ្នកប្រើប្រាស់នៅក្នុនបណ្ដាញសង្គមចិនមានអារម្មណ៍មិនល្អខ្លះ ពួកគាត់ថា រឿងចង់អោយបុគ្គលិកធ្វើការនៅចិនប្ដូរមកប្រើទូរសព្ទក្នុងស្រុកយើងក៏យល់ ប៉ុន្ដែក្រុមហ៊ុនមិនអាចប្រើវិធីបញ្ឈប់ពីការងារមកគំរាមគំហែងដល់បុគ្គលិករបស់ពួកគេឡើយ ព្រោះទង្វើប្រភេទនេះគឺខុសនឹងច្បាប់ ហើយក៏មិនគោរពសិទ្ធដល់បុគ្គលិករបស់ខ្លួនដែល ។
តាមពិតលោក Ren Zhengfei ដែលជា CEO របស់ HUAWEI បាននិយាយពីឆ្នាំទៅ ( ២០១៩ ) រួចមកហើយថា៖ “បច្ចុប្បន្ននិយាយចំពោះ HUAWEI មកគឺមានអារម្មណ៍ ២ ប្រភេទ ទី១គឺស្រលាញ់ជាតិ គាំទ្រផលិតផលជាតិ ឯមួយប្រភេទទៀត គឺគេយល់ថា HUAWEI គឺចាប់ជំរិតអារម្មស្នេហាជាតិរបស់មនុស្សក្នុងសង្គមចិនទាំងមូល ”។
តែលោក Ren Zhengfei បានបន្ដថា ប្រសិនយើងយល់ថាមិនប្រើ HUAWEI គឺមិនស្រលាញ់ជាតិនោះ ចឹងប្រសិនកូនៗរបស់យើងមិនប្រើមិនស្នើនឹងមិនស្រលាញ់ជាតិហើយទេអី ព្រោះពួកគេក៏កំពុងប្រើផលិតផល Apple ដែល ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជើងលេខល្អណាស់! កំពូលឆ្នាំទាំង ៣ ក្នុងឆ្នាំនេះ ការងារកាន់តែលំបាក កាន់តែជោគជ័យ កាន់តែរវល់ រកលុយបានកាន់តែច្រើន
គ្រោងឆ្អឹងបុរាណ ដែលរកឃើញ នៅប្រទេសបារាំង បង្ហាញពីការសម្លាប់ បែបម៉ាហ្វីយ៉ា
៦ ចំណុចដែលយើងអាចរៀនសូត្រពីម្ចាស់ម្កុដបវរកញ្ញាតូចលំដាប់អន្តរជាតិ Miss pre teen junior idol world 2024 ជូរី ល្អហួស
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យសម្រេចបាន ៦៤%ហើយ
យោបល់ទាំងអស់ (0)