
TNAOT News
· 2020-09-19
ភ្ញៀវជាង១លាននាក់ បានធ្វើដំណើរទេសចរណ៍ នាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ
#ធ្វើដំណើរ# #ទេសចរណ៍# #ដើរលេង# #ដើរលេងស្រុកខ្មែរ# #ឱកាសភ្ជុំបិណ្ឌ#
10340
យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍រាជធានីខេត្តបានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖ ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់។
គេសង្កេតឃើញថា ក្នុងចំណោមខេត្តទាំង៨ ដែលមានភ្ញៀវទៅលេងកម្សាន្តនោះ គឺខេត្តបាត់ដំបង់ដែលមានភ្ញៀវទៅលេងរហូតដល់ទៅ១៣៤.៤៤០ នាក់ និង ខេត្តសៀមរាបមាន ១២២.៣៧០ នាក់ ខេត្តកំពត មាន៩៤.៤៧៩ នាក់ ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់ ពោធិ៍សាត់ ៧២.៣៨៩ នាក់ ព្រះសីហនុ ៦៥.៨២៥ នាក ខេត្តកែប ៦៨.០៥៤នាក់ និងខេត្តកណ្តាល ៦២.៧៤១នាក់។
ក្នុងរយៈពេល៣ថ្ងៃនេះ គេបានកត់សម្គាល់ឃើញថា បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើន នៅតែមានភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនកុះករ។
ដោយឡែក ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅគឺមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។
រីឯបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ពីគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។
គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍នពិសេសការរំលឹកដាស់តឿន ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្តន៍ នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឲ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ។
ជារួមប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ (បន្ថែមពីការឈប់សម្រាកសងចូលឆ្នាំខ្មែរកាលពីខែសីហាកន្លងមក) ដោយការចំណាយរបស់ភ្ញៀវទេសចរ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថៃជួបគ្រោះផ្ទួនៗ! រោងចក្រផលិតគ្រឿងសង្ហារឹមមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះពេញមួយយប់បណ្តាលឲ្យខូចខាតទាំងស្រុង នៅក្រុងបាងកក
ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?
បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ
២០២៤! ផ្ទះណាមានអ្នកកើតឆ្នាំទាំង ៣ នេះ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា
យោបល់ទាំងអស់ (0)