បង្ហោះផ្សាយ

ខ្មែរ

Gym Trainer

· 2020-09-20

ត្រឹម ២០ នាទីក្នុងមួយថ្ងៃហាត់យកជើងស្រឡូនស្អាតដូចតារាម៉ូដែល

#រាងស្អាត# #ក្បាច់ហាត់ប្រាណ# #ជើងស្រឡូន# #ហាត់ប្រាណ# #សុខភាព#

3762

សាច់ភ្លៅដែលយារធ្លាក់និងខ្លាញ់ច្រើន ចង់ស្លៀកខ្លីក៏ពិបាក។ តែពេលនេះកុំបារម្ភចំណាយពេលត្រឹមតែ ២០ នាទីក្នុងមួយថ្ងៃហាត់ក្បាច់ទាំងនេះអ្នកនឹងបានជើងស្អាតស្រឡូនដូចតារាម៉ូដែលជាមិនខាន។

តោះ! មកសាកល្បងទាំងអស់គ្នា៖

១. ក្បាច់ទ្រជើងតែមួយ៖

ឈរជើងមួយហើយជើងមួយទៀតបោះឡើងរួមជាមួយនឹងដងខ្លួន។ ធ្វើយ៉ាងណាឲ្យមើលទៅដូចជារាងអក្ស T។ ធ្វើបែបនេះឲ្យនឹង រយៈពេលបីនាទីតែកុំភ្លេចប្តូរជើង។

២. អង្គុយបត់ជើង៖

អង្គុយចោងហោង បញ្ឈរជង្គង់ម្ខាងឡើងហើយជើងម្ខាងទៀតសណ្តូកត្រង់។ ធ្វើបែបនេះម្តង ១០វិនាទីហើយដូរជើងម្ខាងទៀតចុះឡើងរហូតដល់គ្រប់ ៣ នាទី។

៣. ក្បាច់លោតលើប្រអប់៖

រកប្រអប់ឬអ្វីមួយដែលអាចឲ្យអ្នកហក់ឡើងបាន។ ធ្វើបែបនេះរយៈពេល ១ នាទី។

៤. ក្បាច់អង្គុយ៖

ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិចរួចអង្គុយចុះត្រឹមពាក់កណ្តាល។ រក្សាជំហរពេលអង្គុយពី ១០-១៥ វិនាទីហើយងើបឡើងវិញ។ ធ្វើបែបនេះរយៈពេល ២ នាទី។

៥. ក្បាច់ចង់អឺតជើង៖

ដៃកាន់ដុំដែកទម្ងន់បើគ្មានដុំដែកអ្នកអាចរកអ្វីកាន់ក៏បានឲ្យតែមានទម្ងន់ រួចហើយចង់អឺតជើងចុះឡើងៗ។ ធ្វើបែបនេះរយៈពេលបីនាទី។

៦. ក្បាច់ទាញកៅស៊ូ៖

ក្រាបខ្លួនយកដៃនិងជង្គង់ទ្រទម្ងន់ខ្លួនរួចហើយជើងម្ខាងទាញកៅស៊ូឡើងទៅលើ។ ទាញបែបនេះយឺតៗរយៈពេល ២ នាទី។

៧. ក្បាច់លើកជើងម្ខាង៖

ដេកផ្អៀង ងើបខ្លួនបន្តិចដោយយកកែងដៃទ្រទម្ងន់ខ្លួនរួចលើកជើងម្ខាងចុះឡើងៗ។ ធ្វើបែបនេះរយៈពេល ១ នាទីតែកុំភ្លេចដូរជើងផង។

៨. ក្បាច់ពត់ខ្លួន៖

ដេកផ្ងារ បញ្ឈរជង្គង់ឡើង ដៃដាក់ឲ្យត្រង់រួចហើយពត់ខ្នង គូទ និងចង្កេះឡើង។ រក្សាជំហរបែបនេះ ១០ វិនាទីហើយពត់ចុះក្រោមវិញ។ ធ្វើបែបនេះរហូតដល់គ្រប់ ២ នាទី។

៩. ក្បាច់កំភួនជើង៖

អង្គុយពាក់កណ្តាល កន្ធែកជើងរួចហើយចង់អឺតជើងចុះឡើងៗ។ ធ្វើបែបនេះរយៈពេល ១ នាទី។

១០. ក្បាច់អង្គុយកោង៖

ឈរត្រង់ខ្លួនរួចហើយអង្គុយចុះដោយជើងម្ខាងលុតជង្គង់និងម្ខាងទៀតបញ្ឈរជង្គង់ អង្គុយស្ងៀមបែបនេះរយៈពេល ៥-១០ វិនាទីរួចងើបឈរឡើងវិញ។ ធ្វើបែបនេះដដែលៗរយៈពេល ២ នាទី៕ ដោយ៖ Orchid

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (40)

Mouchsophea

· 2020-09-29

😮😮😮😍😍😍

មិត្ត070487477

· 2020-09-24

😎😎😎

រិន វិរៈបុត្រ

· 2020-09-23

😘😘😊

GLong

· 2020-09-22

Wow

Our World

· 2020-09-22

Good information for all of us 👍🙂😃

SOPHATKSN

· 2020-09-22

😎😍😍

ah mey9

· 2020-09-22

😍

Jee Pisey

· 2020-09-22

😍

Phon Sopheap

· 2020-09-22

😅

មិត្ត0965070

· 2020-09-22

😁😁😁😁😁😁😁😁😁😁😁

ID77512090សុផាន់

· 2020-09-21

😗😗😗

មិត្ត502281755

· 2020-09-21

🤔🤔🤔

Choucandy

· 2020-09-21

😎😍

lovekhmer1986

· 2020-09-21

🤔🤔

Visarl KH

· 2020-09-21

មើលព័ត៌មានត្នោត បានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត😍😍😍😍😍😍😍😍😍👍👍👍👍👍👍👍👍👍👍👍

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស