TNAOT News
· 2020-09-21
ភស្តុតាងប្តឹងក្រុមអ្នកតវ៉ាថៃ តែមួយគត់ ត្រូវបានដកចេញ
#លទ្ធិប្រជាធិបតេយ្យ# #សង្គម# #ប៉ូលីស# #បាតុករ# #នយោបាយជាតិ#
10006
បន្ទះនេះ ជាសញ្ញាតំណាងឱ្យការប្រកាសមួយរបស់ក្រុមតវ៉ា។ បន្ទះនេះ ត្រូវបានដាក់ដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ បានដាក់នៅជិតព្រះបរមរាជវាំងក្នុងទីក្រុងបាងកក។ ការធ្វើបែបនេះ ជាសញ្ញារបស់ក្រុមអ្នកតវ៉ាចង់ប្រកាសថា ប្រទេសថៃជារបស់ប្រជាជន មិនមែនសម្រាប់ការគ្រប់គ្រងរបស់ស្តេចតែអង្គឯងនោះទេ។
បន្ទះពណ៌មាសនេះត្រូវបានគេដាក់ជាសញ្ញា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ បន្ទាប់ពីការជួបជុំ មនុស្សរាប់ពាន់នាក់ បានស្រែកអំពាវនាវឱ្យមានការកែទម្រង់ចំពោះរបបរាជានិយមរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
ទន្ទឹមនឹងរឿងសញ្ញាប្រកាសនេះដែរ លោក Piya Tawichai ស្នងការរងក្រុងបាងកកបានបញ្ជាក់ឱ្យដឹងផងដែរថា «ខ្ញុំបានទទួលរបាយការណ៍មួយថា បន្ទះនោះត្រូវបានគេដកចេញវិញហើយ ប៉ុន្តែខ្ញុំមិនដឹងថាតើនរណាធ្វើវានោះទេ» ។
លោក Piya បន្តទៀតនិយាយថា «ប៉ូលីសកំពុងតែធ្វើការឆែកឆេរជាមួយ BMA (រដ្ឋបាលក្រុងបាងកក) និងពិនិត្យមើលថាតើអ្នកណាដែលយកវាចេញ ព្រោះនេះគឺជាភស្តុតាងតែមួយគត់ដើម្បីចោទប្រកាន់ក្រុមតវ៉ា (ចំពោះការធ្វើខុសនេះ) ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា បន្ទាប់ពីការតវ៉ាប្រជាជនបានឈរតម្រង់ជួរគ្នាដើម្បីថតរូបនៅជាប់នឹងបន្ទះនោះ ដែលមានរូបដៃចង្អុលដៃបីដែលត្រូវបានអនុម័តដោយក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
បាតុកម្មកំឡុងពេលពីរខែនេះ មានការកើនឡើងច្រើន ដែលពួកគេប្រឆាំងនឹងរាជាធិបតេយ្យ និងស្ថាប័នគ្រប់គ្រងដោយយោធារបស់ប្រទេសថៃ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Low-altitude economy Inject new vitality into Guilin Tourism
អ្នកឆ្នាំទាំង ៣ ជាមនុស្សមានចិត្តគំនិតល្អ សុទិដ្ឋិនិយម ទាក់ទាញលាភសំណាងបានកាន់តែខ្ពស់
ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ
ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ
យោបល់ទាំងអស់ (0)