បង្ហោះផ្សាយ

ខ្មែរ

Gym Trainer

· 2020-09-21

លំហាត់ប្រាណដ៏ល្អបំផុតដែលជួយឲ្យដងខ្លួននិងជើងរបស់អ្នកលូតវែងជាងមុន

#លូតកម្ពស់# #ក្បាច់ហាត់ប្រាណ# #ហាត់ប្រាណ# #សុខភាព#

5329

តើលំហាត់ប្រាណណាដែលអ្នកគួរធ្វើដើម្បីទទួលបានកម្ពស់លូតខ្ពស់យ៉ាងឆាប់រហ័ស? វិធីមួយដើម្បីងាយខ្ពស់នោះគឺធ្វើលំហាត់ប្រាណដូចដែលបានរៀបរាប់ខាងក្រោមជាទៀងទាត់។

អ្នកក៏ត្រូវការការអត់ធ្មត់និងការតាំងចិត្តដើម្បីទទួលបានជោគជ័យដែរ៖

១. ការលាតសន្ធឹងដៃ៖

អង្គុយជើងសណ្តូកត្រង់រួចហើយលើកដៃត្រង់ឡើងហើយបោះទៅប៉ះនឹងចុងជើង។ នៅស្ងៀមបែបនេះតាមអ្វីដែលអ្នកធ្វើបាន

២. ក្បាច់ពត់ត្រគាក៖

ដេកផ្ងារ បញ្ឈរជង្គង់ ដាក់ដៃឲ្យត្រង់រួចហើយធ្វើចលនាងើបចង្កេះនិងខ្នងឡើង។

៣. ក្បាច់ពស់ងើប៖

ដេកផ្កាប់រួចហើយងើបខ្លួននិងក្បាលឡើងលើ។ ធ្វើចលនាបែបនេះនៅត្រង់រយៈពេល ១៥-៣០វិនាទី។

៤. ក្បាច់តុ៖

ផ្ងារខ្លួនឡើង ហើយតម្លើងខ្លួនដោយយកដៃនិងជើងទ្រទម្ងន់ខ្លួនធ្វើដូចជារាងតុ។ រក្សាលំនឹងបែបនេះពី ១០-២០ វិនាទី។

៥. ក្បាច់ឈរពត់ជើង៖

យកដៃរុញជញ្ជាំងរួចហើយបន្ទន់ជង្គង់ចុះឡើងៗ។ ធ្វើបែបនេះពី ១០-២០ វិនាទី។

៦. ក្បាច់ព្យួរខ្លួនឡើង៖

លើកយោងខ្លួនរបស់អ្នកជាមួយដែកលើកកម្ពស់ចុះឡើងៗ។ ធ្វើបែបនេះពី ១០-២០ វិនាទី។

៧. ហែលទឹក៖

វាជួយបន្ធូរអារម្មណ៍និងជួយឲ្យអ្នកលូតកម្ពស់ផងដែរ។

៨. ក្បាច់ពត់ជើងនឹងម៉ាស៊ីន៖

ហាត់ជាមួយម៉ាស៊ីនប្រភេទនេះក៏ជួយឲ្យអ្នកខ្ពស់បានដែរ។

៩. ក្បាច់ទាត់៖

ក្រាបទៅលើឥដ្ឋប្រើដៃនិងជង្គង់ទ្រទម្ងន់ខ្លួនរួចហើយលើកជើងម្ខាងទៀតឡើងទៅលើចុះឡើងៗតែកុំភ្លេចដូរជើងផង៕ ដោយ៖ Orchid

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស