
Rithy Kollyka
· 2020-09-22
វត្តមាននៃកូនសោសម្រាប់ចាក់នៅក្នុងជីវិតរបស់អ្នកឲ្យល្អប្រសើរ
#កូនសោ# #ចំណេះដឹង# #ភាពក្លាហាន# #ក្តីស្រមៃ# #អប់រំ និងការងារ#
8090
សេចក្ដីក្លាហាន
” សេចក្ដីក្លាហាន គឺជាវត្តមាននៃកូនសោសម្រាប់ចាក់នៅក្នុងជីវិតដើម្បីឲ្យខ្លួនយើង ហ៊ាន។ ហ៊ានសាក ហ៊ានធ្វើ ហ៊ាននិយាយ ហ៊ានសួរ ហ៊ានឆ្ងល់ ហ៊ានឆ្លើយ ហ៊ានទទួលកំហុស ហ៊ានកែប្រែ។ វាមិនមានអ្វីដែលពិបាកនោះឡើយដោយគ្រាន់តែរៀនបណ្ដុះនូវចិត្តរបស់យើងឲ្យហ៊ាន។ “
យើងបានកសាងក្ដីស្រមៃរៀងៗខ្លួន ផ្សេងៗគ្នា។ អ្នកខ្លះក៏មានភាពក្លាហានក្នុងការឈានធ្វើដំណើរទៅរកវា ប៉ុន្តែអ្នកខ្លះទៀតនៅមិនទាន់មានភាពក្លាហាននៅឡើយដើម្បីឈានដើរទៅរកក្ដីស្រមៃរបស់ខ្លួន។ ភាពក្លាហានវាប្រៀបបាននឹងកូនសោដែលចាក់អ្នកឲ្យដើរ ចាក់អ្នកឲ្យហ៊ានក្នុងការធ្វើ។ វាមិនខុសនោះទេបើយើងគ្រាន់តែហ៊ានចាប់ផ្ដើមធ្វើ ដើម្បីក្ដីស្រមៃរបស់យើង ឲ្យតែវាមិនប៉ះពាល់ដល់អ្នកណាម្នាក់។ រស់នៅក្នុងភាពក្លាហាន វាមានតម្លៃជាងរស់នៅក្នុងភាពកំសាក។ ការកំសាកខ្លាចស្លាប់បានបង្រៀនអ្នកឲ្យក្លាយជាមនុស្សអាត្មានិយមដោយមិនដឹងខ្លួន។ ពេលខ្លះភាពក្លាហានវាមិនបានស្ថិតនៅក្នុងចិត្តតាំងពីកំណើតរបស់យើងនោះឡើយ ប៉ុន្តែយើងអាចបណ្ដុះវាបានដោយសមត្ថភាពរបស់យើង។ ការជម្នះភាពស្ទាក់ស្ទើរបានគឺស្ថិតនៅលើសមត្ថភាព និងចំណេះដឹងរបស់យើងផងដែរ បើសិនជាយើងមានសមត្ថភាពពិត ចំណេះដឹងពិតនោះយើងនឹងមានភាពក្លាហានក្នុងការធ្វើ ក៏ដូចជាក្នុងការនិយាយ។

មនុស្សពេលខ្លះមានភាពក្លាហានក្នុងការធ្វើ ប៉ុន្តែមិនមាន ភាពក្លាហានក្នុងការទទួលកំហុស។ ចួនកាលយើងបានសាងកំហុសអ្វីមួយដោយអចេតនា ប៉ុន្តែយើងមិនមានភាពក្លាហាននឹងទទួលស្គាល់ថាយើងខុសនោះឡើយ នេះជាបរាជ័យមួយដ៏ធំធេងព្រោះយើងមិនមានភាពក្លាហានក្នុងការទទួលស្គាល់វាដើម្បីយកមកកែប្រែ។ បើសិនជាមានពេលខ្លះយើងមិនចេះ ឬយើងមិនយល់ យើងត្រូវមានភាពក្លាហានក្នុងការសួរ ក្នុងការឆ្ងល់ ព្រោះថាការដែលហ៊ានសួរ ហ៊ានឆ្ងល់ វាមិនបានធ្វើអ្វីឲ្យប៉ះពាល់ដល់ជីវិតរបស់យើងនោះឡើយផ្ទុយទៅវិញវាបានក្លាយទៅជំនួយដល់បញ្ញារបស់អ្នកទៅវិញ។ ចួនកាលយើងភ័យខ្លាចគេរិះគន់ គេមិនចូលចិត្ត ប៉ុន្តែបើសិនជាយើងនៅតែបន្តអារម្មណ៍បែបនេះជីវិតរបស់យើងនឹងនៅតែមិនចេះ នៅតែមិនយល់ នៅតែឆ្ងល់រហូត។

យើងមិនមែននៅក្មេងទៀតឡើយ យើងធំសមល្មមគ្រប់គ្រាន់ដើម្បីមានភាពជឿជាក់ និងសេចក្ដីក្លាហានក្នុងការបំពេញក្ដីស្រមៃឲ្យក្លាយជាការពិត។ ចួនកាលពាក្យសម្ដីរបស់អ្នកដទៃបានវាយបំបាក់នូវសេក្ដីក្លាហានរបស់យើង វាបានធ្វើឲ្យយើងក្លាយជាមនុស្សដែលខ្លាច មិនមានភាពជឿជាក់លើខ្លួនឯង។ កុំបណ្ដោយឲ្យសម្ដីអ្នកដទៃមកវាយបំបាក់ក្ដីស្រមៃរបស់យើងអី។ យើងត្រូវតែយកឈ្នះសម្ដីទាំងនោះដោយមានភាពក្លាហានក្នុងការចាប់ផ្ដើម។ យើងមានភាពក្លាហានក្នុងការសាងក្ដីស្រមៃរួចហើយ ដូច្នេះយើងត្រូវមានសេចក្ដីក្លាហានក្នុងការជម្នះវាឲ្យកា្លយជាការពិត។

ទន្ទឹមនឹងក្ដីស្រមៃ ភាពក្លាហានគឺជាជំហានដំបូងដែលអ្នកត្រូវដើរ។ ត្រូវមានភាពក្លាហាន ប្រកបដោយសេចក្ដីជឿជាក់ ត្រឹមត្រូវ ទំនួលខុសត្រូវ សុចរិត សីលធម៌ តម្លាភាព អត់ធ្មត់ តស៊ូនឹងព្យាយាម។ ត្រូវមានភាពកា្លហានយល់តាមកាលៈទេសៈ មិនគឃ្លើនហ៊ានជ្រុល រួចហើយក៏ត្រូវមិនកំសាកជ្រុលដែរ។ យើងជាមនុស្សដែលឲ្យតម្លៃដល់ខ្លួនយើង និងអ្នកដទៃ។ Being brave never stop!
រូបភាព៖ pinterest
ស្នាដៃអត្ថបទ ៖ រិទ្ធី កុល្លិកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សប្រុសដែលមានចរិតលក្ខណៈទាំង ៤ នេះនៅលើតុបាយ មួយជីវិតគ្មានថ្ងៃជោគជ័យឡើយ

គុណសម្បត្តិ៤យ៉ាងរបស់ស្ត្រីដែលបុរសស្រឡាញ់ គោរព និងចង់រៀបការជាមួយបំផុត

អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

យោបល់ទាំងអស់ (57)
មិត្ត49324370
· 2021-04-10
😘😘😘😘😘😘
ចន្ទ័ ដារ៉ា
· 2021-02-20
🤔🤔🤔🤔🤔🤔
Mat sos
· 2021-02-19
👍👍👍👍
ស្រី អូន កំពង់ស្ពឺ
· 2021-02-17
ចុចឡាចអូនមួយអូនសងវិញ
មិត្ត31170107
· 2021-02-16
😍😍😍😍
មិត្ត028451413
· 2021-02-15
😍
រូបភាព
· 2021-02-13
😎😎😎😎
កម្លោះIT
· 2021-02-12
😴😴
កែវ ជា
· 2021-02-12
😍😍😍
Chann Thea
· 2021-02-11
😆😆😆😆😆😆😆😆😆
មិត្ត60836604
· 2021-02-11
😆😆😆😆😆😆😆😆
Nhok chhaiya
· 2021-02-10
🤗🤗🤗🤗
មិត្ត117750802
· 2021-02-10
👍👍👍
មិត្ត687535275
· 2021-02-09
😍
ហេង សេក សុីថា
· 2021-02-08
ល្អ
- 1
- 2
- 3
- 4
ទៅកាន់