
Health Care
· 2020-10-14
ផែនការបរិភោគដែលជួយគ្រប់គ្រងទម្ងន់របស់អ្នក
#សុខភាព# #បរិភោគ# #អាហារ# #របបអាហារ#
12886
ផែនការបរិភោគដែលជួយគ្រប់គ្រងទម្ងន់របស់អ្នក ដែលរួមមានអាហារដែលមានសុខភាពល្អជាច្រើនប្រភេទ។ បន្លែបៃតង និងអាហារដែលផ្ទុកទៅដោយវីតាមីន ជាតិសរសៃ និងសារធាតុរ៉ែផងដែរ។ ហើយវាកាន់តែល្អបើអ្នកមានការបន្ថែមម្ទេសកក (frozen peppers) ខាត់ណា ឬខ្ទឹមបារាំង ពងមាន់ ដែលជាអាហារដែលមានសារធាតុចិញ្ចឹមយ៉ាងរហ័សនិងងាយស្រួលធ្វើ។
វាពិតជាពិបាកក្នុងការតមអាហារ ហេតុនេះហើយការទទួលទានតាមវិធីខាងក្រោមនេះ នឹងជួយអ្នកបានច្រើន។
១. ផ្លែឈើ
ផ្លែឈើស្រស់ ក្លាសេ ឬកំប៉ុង គឺសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់សុខភាព។ ប៉ុន្តែអ្នកត្រូវដឹងថា ប្រភេទផ្លែឈើស្ងួត និងកំប៉ុងអាចមានជាតិស្ករ ឬទឹកស៊ីរ៉ូបន្ថែមច្រើនជាងផ្លែឈើស្រស់។ ហើយមានផ្លែឈើខ្លះ គឺផ្ទុកទៅដោយសារធាតុប្រូតេអ៊ីនចិញ្ចឹមច្រើន (ធ្វើឱ្យឡើងទម្ងន់)។
សូមមើលការណែនាំតាមរយរូបភាពខាងក្រោម៖
២. បន្លែ
វាជាជម្រើសល្អបំផុត បើសិនជាអ្នកជ្រើសយកបន្លែប៉ុន្មានមុខបញ្ចូលគ្នាក្នុងពេលតែមួយ។ បន្លែនោះទៀតសោត គួរតែមានជាប្រភេទម្ទេសប្លោក ខ្លឺមបារាំង ផ្កាឃាត់ណាខៀវជាដើម -ល-។
៣. អាហារសម្បូរជាតិកាល់ស្យូម
អ្នកគួរតែជ្រើសរើសប្រភេទទឹកដោះគោជូគ្មានជាតិខ្លាញ់ (អ្នកអាចរកទិញនៅតាមផ្សារទំនើប) ឬធ្វើវាដោយខ្លួនឯង។
៤. សាច់
សូមកែប្រែការចម្អិនប្រភេទចៀន ទៅជាដុត ឬអាំងវិញ ដើម្បីកាត់បន្ថយជាតិខ្លាញ់របស់សាច់។ ហើយកាន់តែល្អនោះ អ្នកគួរតែជ្រើសយកសាច់សុទ្ធដើម្បីទទួលទាន។
៥. អាហារធាត់
អ្នកមិនចាំបាច់បញ្ឈប់ខ្លួនឯងពីការទទួលទានអាហារទាំងនេះនោះទេ។ តែអ្នកត្រូវទទួលទានវាឱ្យសមស្របតាមតម្រូវការរាងកាយអ្នក។
ការណែនាំទូទៅខ្លះសម្រាប់អាហារដែលមានផាសុខភាព៖
- ញ៉ាំវាតិចជាងមុន ៖ ប្រសិនបើជាធម្មតាអ្នកញ៉ាំអាហារទាំងនេះជាប្រចាំ សូមកាត់បន្ថយវា ដោយការទទួលទានត្រឹមម្តងក្នុងមួយសប្តាហ៍ ឬម្តងក្នុងមួយខែ។
- បរិភោគបរិមាណតិចជាងមុន៖ ប្រសិនបើអាហារកាឡូរីខ្ពស់ដែលអ្នកចូលចិត្តជាងគេគឺសូកូឡា អ្នកត្រូវទទួលទានវាទំហំតូចជាងមុន ឬត្រឹមតែមួយដុំតូច (កន្លះបារ)។
- ព្យាយាមទទួលទានអាហារដែលមានកាឡូរីទាប៖ ចូរសាកល្បងប្រើគ្រឿងផ្សំដែលមានកាឡូរីទាប ឬរៀបចំម្ហូបខុសគ្នា ដោយធ្វើយ៉ាងណាកាត់បន្ថយកាឡូរីឱ្យកាន់តែទាប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (192)
000999
· 2020-10-20
🙄🙄
SOPHATKSN
· 2020-10-19
ដើម្បីសុខភាព
មិត្ត449432216
· 2020-10-18
គីឡូរមិនឡើង💁💁
មិត្ត679785627
· 2020-10-17
សូមកែប្រែការចម្អិនប្រភេទចៀន ទៅជាដុត ឬអាំងវិញ ដើម្បីកាត់បន្ថយជាតិខ្លាញ់របស់សាច់។ ហើយកាន់តែល្អនោះ អ្នកគួរតែជ្រើសយកសាច់សុទ្ធដើម្បីទទួលទាន។
Doctor Tips
· 2020-10-17
អរគុណសម្រាប់ការចែករំលែក🙏🙏🙏
sok sartm
· 2020-10-16
😮
Kimly Hom
· 2020-10-16
😍😍
ជ័យ ពិសិដ្ឋ
· 2020-10-15
👍
មិត្ត60836604
· 2020-10-15
😋😋😋😋😋😋😆
ID77035812
· 2020-10-15
😎😎🤗🤗😎😎
ID77035812
· 2020-10-15
🤗🤗😎🤗🤗
IDAh Pha77517514
· 2020-10-15
🙄🙄
Ah pha 22
· 2020-10-15
🙄🙄
Tik Tok ស្រីស្អាត
· 2020-10-15
😍😍😍😍
មិត្ត939671029
· 2020-10-15
😍😍😍😘
- 1
- 2
- 3
- 4
- 5
- 6
- 13
ទៅកាន់