
ថ្មីៗ-ThmeyThmey
· 2021-01-17
វិធីសាស្ត្រអប់រំ របស់ទស្សនវិទូអាមេរិក លោក John Dewey
#វិធីសាស្ត្រ# #ចំណេះដឹង# #ទស្សនវិទូ# #លោក John Dewey# #អប់រំ និងការងារ#
16357

ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក John Dewey គឺជាទស្សនវិទូជនជាតិអាមេរិកក្នុងសតវត្សទី២០។ តើលោកមានទស្សនវិជ្ជាអប់រំអ្វីខ្លះ?
លោកបានអះអាងថា សង្គមប្រជាធិបតេយ្យ នឹងធ្វើឲ្យមនុស្សមានការគិតប្រកបដោយការរិះគន់ ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើននៃអរិយធម៌។ លើសពីនេះ លទ្ធិប្រជាប្រធិបតេយ្យ និងអរិយធម៌អាចរស់រានមានជីវិតទៅបាន គឺអាស្រ័យលើការបង្រៀនទម្រង់នៃការគិតប្រកបដោយការរិះគន់ និងការកសាងស្មារតីសហប្រតិបត្តិការ។ ពាក្យមួយឃ្លាដ៏ល្បីល្បាញ របស់លោក John Dewey គឺ ពលរដ្ឋដែលគ្មានការគិតប្រកបដោយការរិះគន់ អាចនឹងធ្លាក់ក្នុងភាពជាទាសកររបស់អភិជនមួយចំនួនតូច។
លោក John Dewey បានផ្តល់វិធីសាស្ត្រអប់រំមួយប្រភេទ ដែលគ្រូ និងសាស្ត្រាចារ្យ ត្រូវបង្រៀនសិស្សឲ្យមានមានការគិតសេរី និងការជជែកពិភាក្សា ដើម្បីពង្រឹងស្មារតីជាក្រុម។ ចំណុចសំខាន់មួយទៀត នៅក្នុងវិធីសាស្ត្របង្រៀនរបស់លោក Dewey គឺផ្អែកលើចំណង់ចំណូលចិត្តរបស់ក្មេង។ លោកថា ការរៀនសូត្រ គឺជាផលិតផលនៃចំណាប់អារម្មណ៍របស់ក្មេងម្នាក់ៗ៕
ប្រភព៖ «ទស្សនវិជ្ជាអប់រំ» រៀបរៀងដោយ សាស្ត្រាចារ្យ អ៊ុន លាង
ប្រភព៖ វិធីសាស្ត្រអប់រំ របស់ទស្សនវិទូអាមេរិក លោក John Dewey (thmeythmey.com)
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)